ព័ត៌មានជាតិ
លោក ស៊ីន ចាន់សេរីវុត្ថា៖ យន្តហោះខ្នាតធំដឹកភ្ញៀវអូស្រ្តាលីចូលសៀមរាប បង្ហាញសក្តានុពល និងសមត្ថភាពរបស់ព្រលានថ្មី
ការទទួលភ្ញៀវទេសចរ មកពីប្រទេសអូស្រ្តាលី ប្រមាណជាង ២០០នាក់ នៅល្ងាចថ្ងៃទី ២៤ វិច្ឆិកានេះ គឺបានបង្ហាញពីលទ្ធភាព និងសមត្ថភាពគ្រាប់គ្រាន់ក្នុងការទទួលជើងហោះហើរត្រង់ពីតំបន់ឆ្ងាយៗ ដែលពីមុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ពុំអាចអនុញ្ញាតឱ្យចុះចតយន្តហោះធុនធំបាន ដោយសារមានការព្រួយបារម្ភពីផលប៉ះពាល់ប្រាសាទអង្គរវត្តជាបេតិកភណ្ឌ ពិភពលោក ដែលកើតឡើងដោយសារសំឡេងរំញ័រយន្តហោះធុនធំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសយាន នៅមានកម្រិត ជាដើម។ នេះជាការលើកឡើងរបស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃអធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ីន ចាន់សេរីវុត្ថា បានប្រាប់កម្ពុជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ជួនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព។
អ្នកនាំពាក្យអាកាសចរស៊ីវិល បានជំរុញ និងលើទឹកចិត្តដល់ការខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំបើកជើងហោះហើរត្រង់ ប្រក្រតី (Direct Scheduled Flights) ពីគ្រប់ទិសទីនៃអន្តរទ្វីប ដូចជា អឺរ៉ុប មជ្ឈឹមបូពាហ៌ ឥណ្ឌា និងសហរដ្ឋអាមេរិកជាដើម តាមរយៈការប្រើប្រាស់យន្តហោះធុនធំ និងហោះហើររយៈចម្ងាយឆ្ងាយ ដោយមិនចាំបាច់ធ្វើការតភ្ជាប់ជើងហោះហើរក្នុងតំបន់ មកកាន់ខេត្តសៀមរាប ក្រោមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំពិធីពិធីស្វាគមន៍ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរចំនួន ២០៨នាក់ មកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះហើរត្រង់ពីទីក្រុងស៊ីដនីយ៍ (Sydney) នៃប្រទេសអូស្ត្រាលី (Australia) ដោយប្រើប្រាស់យន្តហោះធុនធំ (Wide-Body Aircraft) ប្រភេទប៊ូអ៊ីង (Boeing) ៧៧៧-២០០។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទទួលស្វាគមន៍ភ្ញៀវទេសចរពីអូស្រ្តាលី ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅវេលាម៉ោងជាង ៦ល្ងាច។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ការរៀបចំពិធីស្វាគមន៍នេះ គឺដើម្បីបង្ហាញជូនសាធារណៈជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រតិបត្តិករអាកាសចរណ៍ ភ្នាក់ងារទេចរណ៍ និងវិស័យផ្សេងៗ ដែលពាក់ព័ន្ធវិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ អំពីសមត្ថភាព និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


