ព័ត៌មានជាតិ
ក្រុមហ៊ុនអភិវឌ្ឍព្រលានសៀមរាប ប្រកាសរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគនៅក្នុងខេត្តសៀមរាប
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអភិវឌ្ឍព្រលានខេត្តសៀមរាប បានបង្ហើបពីគម្រោងរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគងាកមកបណ្តាក់ទុននៅក្នុងខេត្តសៀមរាប។
ថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លូ វៃ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Angkor International Airport Investment (Cambodia) បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការលើកទឹកចិត្តដល់វិនិយោគិនឯកជនដើម្បីវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជុំវិញអាកាសយានដ្ឋាន។

នៅចំពោះមុខលោករដ្ឋមន្រ្តី លោក លូ វៃ ក៏បានលើកពីគម្រោងរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគឲ្យងាកមកបណ្តាក់ទុននៅក្នុងខេត្តសៀមរាបឱ្យបានកាន់តែច្រើនឡើង។ ជាមួយគ្នានេះនៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរក៏បានឯកភាពដើម្បីពិនិត្យលទ្ធភាពរៀបចំដំណើរទស្សនកិច្ចទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលអនាគត។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (AIAI) ក្រោមទុនវិនិយោគប្រមាណ ១ ១០០ លានដុល្លារអាម៉េរិក អភិវឌ្ឍន៍ជាព្រលានកម្រិតលំដាប់ថ្នាក់ 4E ដែលអាចឲ្យយន្តហោះធំៗគ្រប់ប្រភេទហោះឡើងនិងចុះចតបាន។
អាកាសយានដ្ឋានថ្មីនេះមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រនិង ៥១ គីទ្បូម៉ែត្រពីក្រុងសៀមរាប។
ក្នុងគម្រោងអភិវឌ្ឍ ក្រុមហ៊ុនបានត្រៀមបម្រុងដីទំហំ ១ ០០០ ហិកតា អភិវឌ្ឍជាទីក្រុងថ្មីដែលហៅថាទីក្រុងអាកាសយានដ្ឋាន ដែលមានទាំងការកសាងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋាន រួមទាំងការអភិវឌ្ឍផ្លូវល្បឿនលឿនតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាបទៅកាន់អាកាសយានដ្ឋានផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


