ព័ត៌មានជាតិ
សម្តេច ហេង សំរិន៖ ព្រលានយន្តហោះសៀមរាបអង្គរ ជាសមិទ្ធផលរំលេចពីទំនាក់ទំនងល្អកម្ពុជា-ចិន
សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងអំឡុងពេលធ្វើទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនាព្រឹកថ្ងៃទី១៥ ខែមករា ថា ព្រលានយន្តហោះសៀមរាបថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា និងជាការបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា និងចិនផងដែរ។

សម្តេចបានមានប្រសាសន៍ថា៖ “ព្រលានថ្មីនេះ ជាសមិទ្ធផលរបស់កម្ពុជាមួយដែលបានរីកចម្រើនយ៉ាងខ្ពស់ ដើម្បីនាំមកនូវអ្នកទេសចរឱ្យបានច្រើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ គឺកម្ពុជា និងចិន ដែលជារដ្ឋាភិបាលនៃប្រទេសទាំង២មានកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នា។ ឥលូវព្រលានយន្តហោះនេះ គឺសម្រាប់ទាក់ទាញភ្ញៀវទេចរមកឱ្យកាន់តែច្រើន”។ សម្តេចបានបញ្ជាក់បន្ថែមថា នេះ គឺជាមោទនភាពមួយសម្រាប់កម្ពុជា ដែលកម្ពុជាមានព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដែលទាក់ទាញភ្ញៀវទេសចរបានច្រើន។

សម្តេចយល់ថា ព្រលានយន្តហោះថ្មីនេះ គឺយន្តហោះធំៗអាចចុះចតបាន និងដឹកជញ្ជូនភ្ញៀវទេសចរបានរាប់លាននាក់ មានការអភិវឌ្ឍច្រើនជាងព្រលានយន្តហោះចាស់ដែលមិនសូវមានការអភិវឌ្ឍ ហើយក៏មិនសូវមានយន្តហោះធំៗចុះចតច្រើនដែរ។ សម្តេច ហេង សំរិន ក៏បានណែនាំថា ដើម្បីអាចទាក់ទាញភ្ញៀវទេចរបានកាន់តែច្រើន គឺត្រូវមានការអនុវត្តតាមកិច្ចសន្យានៃគម្រោង និងច្បាប់នៅកម្ពុជាផង។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជាង ៥១គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ៤០គីឡូម៉ែត្រពីប្រសាទអង្គរវត្ត។ អាកាសយានដ្ឋាននេះ ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


