ព័ត៌មានជាតិ
មន្រ្តី៖ ក្នុង១ថ្ងៃ ព្រលានយន្តហោះសៀមរាប អង្គរ មានភ្ញៀវឆ្លងកាត់ជាង ៥ពាន់នាក់
លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានឲ្យដឹងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះមានការកើនឡើងប្រមាណ ៥ភាគរយ បើធៀបទៅនឹងអាកាសយានដ្ឋានចាស់។

លោក ពេជ្រ សុប៉ុនតារា បានបញ្ជាក់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថា ជារៀងរាល់ថ្ងៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរជាមធ្យមចំនួន ៥០ជើងទាំងទៅនិងមក ព្រមទាំងមានភ្ញៀវប្រហែល ៥.០០០នាក់ក្នុងមួយថ្ងៃ ដែលមានការកើនឡើងប្រហែល ៥ភាគរយបើប្រៀបធៀបទៅនឹងអាកាសយានដ្ឋានចាស់។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្នយន្តហោះ គឺបានហោះទៅកាន់ ៦ប្រទស នៅក្នុងតំបន់អាស៊ានលើកលែងតែប្រទេសព្រុយណេ ភូមា ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ជាមួយគ្នានេះ ក៏មានការហោះទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ ខណៈដែលជើងហោះហើរពីប្រទេសឥណ្ឌានឹងមាននៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។ លោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា នៅពេលខាងមុខ នឹងមានជើងហោះហើរថ្មីៗបន្ថែមពីអឺរ៉ុប និងអាមេរិកផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ ១.១០០លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៥៥ឆ្នាំ។ ព្រលានយន្តនេះត្រូវកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន លើកលែងតែយន្តហោះBoeing៧៤៧-៨០០ និងយន្តហោះដែលមានទំហំស្លាបលើសពី៦៥ម៉ែត្រប៉ុណ្ណោះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូងជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕
ដោយ៖ គឿនវេត
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


