ព័ត៌មានជាតិ
លោក ប៊ុន រដ្ឋា អះអាងថា នឹងខំប្រឹងប្រែងលុបបំបាត់ភាពអវិជ្ជមាន នៅព្រលានយន្តហោះសៀមរាបអង្គរ
លោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានអះអាងថា នឹងខិតខំប្រឹងប្រែងលុបបំបាត់នូវអ្វីដែលជាភាពអវិជ្ជមាន និងសន្យាមិនឱ្យកើតមានបញ្ហានៅព្រលានយន្តហោះសៀមរាបអង្គរថ្មី។

នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោក ប៊ុន រដ្ឋា បានអះអាងបែបនេះ បន្ទាប់ពីពេលថ្មីៗកន្លងទៅ មានការិរះគន់ចំពោះព្រលានយន្តហោះសៀមរាបអង្គរ(ថ្មី) ពាក់ព័ន្ធទៅនឹងសេវាកម្មផ្សេងៗនៅក្នុងព្រលាន។ លោកថា ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាកម្មរួម នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកតែងតែធ្វើការប្រជុំប្រចាំខែ ដើម្បីរកនីតិវិធីរួមក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង។ លើសពីនេះ លោកថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលុបបំបាត់នូវអ្វីដែលជាភាពអវិជ្ជមានរបស់ព្រលានយន្តហោះ។
លោកបន្ថែមថា សម្រាប់ក្រុមហ៊ុនផ្ទាល់ក៏មិនចង់ឱ្យកើតមានបញ្ហា និងការលើកឡើងពីភាពអវិជ្ជមានផ្សេងៗរបស់អាកាសយានដ្ឋាននោះដែរ ព្រោះបើមានការលើកឡើងពីបញ្ហាជាច្រើនដែលកើតមាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺអាចនឹងធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ ខាតបង់ចំណូល ជាពិសេស ធ្វើឱ្យខូចមុខមាត់របស់ប្រទេសជាតិ។ ហេតុនេះ លោក ប៊ុន រដ្ឋា ក៏បានសន្យាថា នឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាកុំឱ្យកើតមានបញ្ហាតទៅទៀត។

ជាមួយគ្នានេះ នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដដែល បានបញ្ជាក់ថា បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃព្រលានយន្តហោះសៀមរាបអង្គរ ទទួលភ្ញៀវពី ៤ពាន់ ទៅជាង ៥ពាន់នាក់ក្នុងមួយថ្ងៃ ដែលមានយន្តហោះចន្លោះពី ២០ ទៅ ២៥គ្រឿង។ ទន្ទឹងនោះ ជើងហោះហើរមកពីក្រៅប្រទេសមានការកើនឡើង និងច្រើនជាងជើងហោះហើរក្នុងស្រុក ដែលមានត្រឹមតែ ២ ទៅ ៣ជើងប៉ុណ្ណោះ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


