Connect with us

សេដ្ឋកិច្ច

MSMEs​ ចំនួន ២ ១៤៣ទទួលបានការធានាប្រាក់កម្ចីជាង១៨១លានដុល្លារនៅត្រឹមត្រីមាសទី១​

បានផុស

នៅ

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  បានផ្តល់នូវ ឥណទានដែលមានការធានាសរុបដល់ទៅ ១៨១,៧៥ លានដុល្លារគិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២៤ ដោយបានគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ២១៤៣ ចាប់តាំងពី​ខ្លួនបានចាប់ផ្តើមនៅឆ្នាំ ២០២១។

នេះបើយោងតាមរបាយការណ៍​របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ ​គិតត្រឹមចុងត្រី​មាសទី១ឆ្នាំ​២០២៤ សន្និធិទំហំការធានាឥណទានសរុបរបស់ CGCC គឺមានចំនួន៨៧,៦៣​លានដុល្លារ។ លើសពីនេះ CGCC ក៏បានបង់សងកម្ចីដែលមានការធានាចំនួន១៧ ដែលបាន​បាត់បង់ក្នុងទំហំទឹកប្រាក់ ៤៧,៤ម៉ឺនដុល្លារក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេលបីខែដំបូងនៃ​ឆ្នាំ២០២៤​នេះ ​បានពង្រីកការធានាឥណទានដល់កម្ចីចំនួន ២១៥ សរុបចំនួន ១៦,៨២លាន​ដុល្លារដែលក្នុងនោះកម្ចីចំនួន ៩២ស្មើនឹង ១,៧២លានដុល្លារត្រូវបាន​ធានាក្រោម​គម្រោងធានាជាកម្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អនុម័តការធានា​សម្រាប់​អាជីវកម្មសរុបចំនួន ២១៤៣កម្ចី ក្នុងទំហំប្រមាណ១៨១,៧៥ លានដុល្លារនៅក្រោមគម្រោង​ធានាឥណទានចម្បងចំនួន៥ គឺគម្រោងធានាឥណទាន​ដើម្បី​ស្តារអាជីវកម្ម; គម្រោងធានា​ឥណទាន​សម្រាប់សហហិរញ្ញប្បទាន;  គម្រោងធានាឥណទាន​សម្រាប់​សហគ្រិនស្រ្តី ; គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទានសម្រាប់​វិស័យទេចរណ៍ និងគម្រោងឥណទានជាកម្ចប់ ។​

«យើងសង្កេតឃើញថាភាករយនៃឥណទានមិនដំណើការ (NPL) គិតដល់ត្រឹមចុងខែមីនាឆ្នាំ២០២៤ មានការកើនឡើងជាលំដាប់ ដោយចាប់ផ្តើមពី១,៤៣% នៅដើមត្រីមាសទី២ឆ្នាំ២០២៣ និងបន្តកើនឡើងយ៉ាងខ្លាំងដល់៨,៣៧%នៅត្រឹមចុងខែមីនាឆ្នាំ២០២៤។  អត្រា NPLឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលបានប្រឈមបញ្ហាធំៗដូចជាអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ និងការងើបឡើងយឺតជាងការរំពឹងទុកនៃវិស័យទេចរណ៍ជាដើម។»នេះបើយោងតាម  CGCC។

លោក KL Wang នាយកប្រតិបត្តិរបស់ខ្លួនបាននិយាយថា CGCC មានសុទិដ្ឋិនិយមថាការធានាឥណទាននឹងបន្តសន្ទុះរបស់ខ្លួនក្នុងការកើនឡើងជារៀងរាល់ឆ្នាំ។

«CGCC នៅតែរក្សាប្តេជ្ញាចិត្តក្នុងការជំរុញកំណើនអភិវឌ្ឍន៍របស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដោយពង្រីកវិសាលភាពការធានាឥណទានរបស់ខ្លួនឱ្យគ្របដណ្តប់បានទូទាំង២៤រាជធានី-ខេត្ត។នេះបើយោងតាមលោក Wang។

ភ្នំពេញនៅតែជាកន្លែងដែលប្រមូលផ្តុំការធានាឥណទានខ្ពស់ជាងគេបំផុតនៅក្នុងប្រទេស ដោយកើនឡើងពីចំនួន ៥៧៤កម្ចី នៅចុងត្រីមាសទី៤ក្នុងឆ្នាំ២០២៣ថ មកដល់៦១៤កម្ចីនៅចុងត្រីមាសទី១ឆ្នាំ២០២៤»។

របាយការណ៍ដដែលរបស់ CGCCគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទិ១នៃឆ្នាំ២០២៤ សហគ្រិនស្ត្រីមានចំនួន ៤២,៥%ស្មើនឹង៩១១កម្ចី នៃវិសាលគមអ្នកខ្ចីសរុបកើនឡើង២៣%ក្នុងឆ្នាំ២០២១​​និង៣៥%ត្រឹមចុងឆ្នាំ២០២២។

«បើយើងធ្វើការប្រៀបធៀបរវាងម្ចាស់អាជីវកម្មជាស្រ្តី និងម្ចាស់អាជីវកម្មជាបុរស ដែលមានឥណទានមិនដំណើការ យើងឃើញថាម្ចាស់អាជីវកម្មស្រ្តីមានឥណទានមិនដំណើការប្រហែល៦%(៥៤កម្ចី) ក្នុងចំណោមឥណទានដែលមានការធានាសរុប ៩១១កម្ចី រីឯម្ចាស់អាជីវកម្មជាបុរសមានឥណទានមិនដំណើការប្រហាក់ប្រហែល៧%(៨៧កម្ចី) ក្នុងចំណោមឥណតានដែលមានការធានាសរុប១២៣២កម្ចី»។ បើយោងតាម CGCC។

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទាន​ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៣ ម៉ោង មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកនាំពាក្យ៖ នាវាចិន២គ្រឿង ចូលមកកំពង់ផែរាម គឺត្រៀមធ្វើសមយុទ្ធយោធា មិនមែនមកតាំងមូលដ្ឋានទ័ពឡើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេ​ចតេជោ ស្នើមេដឹកនាំមីយ៉ាន់ម៉ា ជួបលោកស្រី អ៊ុង សានស៊ូជី សួរសុខទុក្ខ តាមប្រព័ន្ធវីដេអូ

សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ សមត្ថកិច្ចឃាត់ខ្លួន ប្រធានបក្សកម្លាំងជាតិ ព្រោះបង្ហោះសារញុះញង់បង្កភាពវឹកវរដល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម