សេដ្ឋកិច្ច
កម្ពុជាច្រានចោលព័ត៌មាន The Mirror ដែលបានចុះផ្សាយថាបំណែកយន្តហោះ MH370 ត្រូវបានរកឃើញនៅក្នុងព្រៃជ្រៅនៅប្រទេសកម្ពុជា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានមួយរបស់អង់គ្លេសឈ្មោះ The Mirror ដែលបានផ្សាយថា «អាថ៌កំបាំង MH370 ត្រូវបានលាតត្រដាងដោយ Google Maps ខណៈដែលបំណែកយន្តហោះ ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុត នៅប្រទេសកម្ពុជា»។

សារព័ត៌មាន The Mirror បានចេញផ្សាយកាលពី២៥ខែឧសភាថា អាថ៌កំបាំងដែលបានកើតឡើងចំពោះយន្តហោះ MH370 ត្រូវបាន “ដោះស្រាយ” ដោយសារផែនទី Google Maps បង្ហាញថា “បានរកឃើញយន្តហោះ”នេះ នៅក្នុងព្រៃដ៏ជ្រៅក្នុងប្រទេសកម្ពុជា។

លោកស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចរស៊ីវិលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា ការចុះផ្សាយរបស់ព័ត៌មាន The Mirror អំពីយន្តហោះ MH370 នៅកម្ពុជាគឺជាព័ត៌មានក្លែងក្លាយ។
លោក សិរីវុត្ថា បានបញ្ជាក់ថា ទាំងខ្លឹមសារព័ត៌មាន និងរូបភាពដែលចុះផ្សាយនេះ ធ្លាប់បានចុះផ្សាយម្តងរួចមកហើយ កាលពីប្រមាណ៨ឆ្នាំមុន ហើយទើបត្រូវបានយកមកកែថ្ងៃខែឆ្នាំ ផ្សព្វផ្សាយជាថ្មីម្តងទៀតនៅពេលថ្មីៗនេះ ដែលបង្កើតឱ្យមានការភាន់ច្រឡំ។
លោកថា៖« កម្ពុជាត្រៀមខ្លួនសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ប្រសិនបើមានសំណើសុំបើកការស៊ើបអង្កេតករណីនេះ»។
យន្តហោះ Boeing ៧៧៧ នៃជើងហោះហើរ MH៣៧០ មានអ្នកដំណើរចំនួន ២២៧នាក់ និងពីឡុត ១២នាក់នៅលើនោះ ហើយបានបាត់ខ្លួនក្នុងពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤។

ចាប់តាំងពីយន្តហោះនោះបាត់ខ្លួនក្នុងដែនអាកាសមក ដំណើរការស្វែងរក ២លើកបានបរាជ័យ។ ម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានបញ្ចប់ការរុករកក្រោមបាត់សមុទ្រ ដែលចំណាយថវិកាអស់ជាង ១៣០លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០១៧ ដោយមិនទទួលបានផ្លែផ្កា។
ក្រោយមកនៅឆ្នាំ ២០១៨ ម៉ាឡេស៉ីបានសហការជាមួយក្រុមហ៊ុន Ocean Infinity ដើម្បីស្វែងរកមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយប្រកាសផ្តល់ថវិកា ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


