សេដ្ឋកិច្ច
ថៃធ្លាក់ចំណាត់ថ្នាក់ទេសចរណ៍ជាង ១០ លេខ ក្នុងសន្ទស្សន៍វេទិកាសេដ្ឋកិច្ចពិភពលោក
ប្រតិបត្តិករទេសចរណ៍ថៃ បានសម្ដែងការខកចិត្តចំពោះរដ្ឋាភិបាលដែលបរាជ័យក្នុងការស្ដារសន្ទស្សន៍អភិវឌ្ឍន៍ការធ្វើដំណើរ និងទេសចរណ៍ បន្ទាប់ពីប្រទេសថៃ បានធ្លាក់ចំណាត់ថ្នាក់ទេសចរណ៍ដល់ទី ៤៧ ពីទី ៣៦ ក្នុងសន្ទស្សន៍វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ។

ការធ្លាក់ចុះនេះ មានគម្លាតធំជាងការធ្លាក់ចុះក្នុងសន្ទស្សន៍នៅឆ្នាំ ២០២១ ដែលថៃបានធ្លាក់ពីចំណាត់ថ្នាក់ទី ៣៥ មកចំណាត់ថ្នាក់ទី ៣៦ ដោយសារតែវិបត្តិកូវីដ១៩។ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ មានប្រទេសចំនួន៣មានប្រៀបជាងប្រទេសថៃ រួមមានសិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់ទី ១៣ បន្តដោយឥណ្ឌូណេស៊ី (ទី ២២) និងម៉ាឡេស៊ី (ទី ៣៥)។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ប្រទេសថៃក៏បានធ្លាក់ចុះចំនួន ៦ ពិន្ទុផងដែរ ហើយបានធ្លាក់ចុះពីមធ្យមភាគពិភពលោកនៃប្រទេសសរុប ១១៧ ចំនួន ៣,៩ ភាគរយ។
ជាមួយគ្នានោះ ថៃ ដែលចាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងសន្ទស្សន៍ដដែល មានពិន្ទុទាបបំផុតក្នុងសេវាកម្មទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ (២,១៨ ពិន្ទុលើ ៧) ខណៈសន្ទស្សន៍រួមនៃហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម ក៏ទទួលបានពិន្ទុមធ្យមទាប ៣,៦១ ផងដែរ។
ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ (Atta) លោក Sisdivachr Cheewarattanaporn បាននិយាយថា សន្ទស្សន៍នេះបានបង្ហាញថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ថៃក្រោយវិបត្តិកូវីដ គឺអាស្រ័យលើចំណុចទាក់ទាញដែលមានស្រាប់ ជាជាងការកែលម្អ និងអភិវឌ្ឍសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

លោកថ្លែងបន្តយ៉ាងដូច្នេះថា៖ «ចាប់តាំងពីរដ្ឋាភិបាលមុនមក យើងមានការខកចិត្តដែលផែនការមេសម្រាប់អភិវឌ្ឍឧស្សាហកម្មទេសចរណ៍ មិនដំណើរការ។ រដ្ឋាភិបាលបច្ចុប្បន្ន អាចមានគំនិតផ្តួចផ្តើមដ៏ល្អមួយដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាគម្រោងគ្មានទិដ្ឋាការ ប៉ុន្តែទាក់ទងនឹងការរៀបចំផែនការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម យើងនៅតែមិនឃើញមានភាពខុសគ្នាពីរដ្ឋាភិបាលមុនឡើយ»។
លោក Sisdivachr គូសបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្នបានខ្ជះខ្ជាយពេលវេលាច្រើនពេកលើការទៅទស្សនកិច្ចតាមខេត្តនានាក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីប៉ុន្មានខែមុន ដែលមានន័យថា រដ្ឋមន្ត្រីទេសចរណ៍ មិនអាចផ្តោតលើការទទួលខុសត្រូវស្នូលរបស់ខ្លួន គឺការកែលម្អគុណភាពទេសចរណ៍។ .
មន្រ្តីដដែលបន្តថា ជំនួសឱ្យការផ្តល់ការគាំទ្រដែលខ្វះការផ្តោតអារម្មណ៍ រដ្ឋាភិបាលគួរតែជ្រើសរើសខេត្តដែលផ្តល់សក្តានុពលខ្លាំង ទាក់ទងនឹងការទាក់ទាញ និងធនធាន ហើយគួរតែចាប់ផ្តើមរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការពង្រឹងការតភ្ជាប់ផ្លូវអាកាស និងផ្លូវគោកជាដើម៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


