Connect with us

សេដ្ឋកិច្ច

ឥណ្ឌា​វ៉ា​ដាច់​គូ​ប្រជែង​​នៅ​អាស៊ី​ផ្សេង​ទៀត​​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទិន្នន័យ​ធំ​ផុត​ បន្ទាប់​ពី​ចិន​

បានផុស

នៅ

របាយការណ៍​​ឧស្សាហកម្ម​ថ្មី​ បាន​បង្ហាញ​ថា ប្រទេស​ឥណ្ឌា​នឹង​​វ៉ា​ដាច់​​​ជប៉ុន ​​សិង្ហបុរី ​​និ​ង​​ហុងកុង​​ លើ​​​ការ​​វិនិយោគ​មជ្ឈ​មណ្ឌល​ទិន្នន័យ​ ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​ផ្តល់​មូលនិធិ​សំខាន់​ៗ​ដោយ​ក្រុមហ៊ុន​យក្ស​​ Amazon ​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដូច​ជា​ Reliance Industries ជា​ដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​​របស់​​ក្រុមហ៊ុន​អចលនទ្រព្យ​ និងវិ​និយោគអាមេរិក​ CBRE ​​ប្រទេស​ឥណ្ឌា​នឹង​​​​បន្ថែម​សមត្ថភាព​មជ្ឈមណ្ឌល​​ថ្មី​រហូត​ដល់​ ៨៥០ មេហ្គាវ៉ាត់ នៅ​​​​ក្នុង​រយៈ​ពេល​ ៣​ ឆ្នាំ​រហូត​ដល់​ឆ្នាំ​ ២០២៦។  

​បើ​មិន​រាប់​បញ្ចូល​ចិន​ ដែល​នាំ​មុខ​គេ​ ​ការ​បន្ថែម​សមត្ថភាព​មជ្ឈមណ្ឌល​ទិន្នន័យ​នេះ ​​នឹង​ធ្វើ​ឱ្យ​ឥណ្ឌា​នាំ​មុខ​គូ​ប្រជែង​ក្នុង​តំបន់ផ្សេង​ៗ​​ រួម​មាន​កូរ៉េ​​ខាង​ត្បូង​ ដែល​គ្រោង​បន្ថែម​ ៤៩៥ មេហ្គាវ៉ាត់​ក្នុង​រយៈ​ពេល​ដូច​គ្នា​ ជប៉ុន​ (៤០៧ មេហ្គាវ៉ាត់​) និង​អូស្រ្តាលី​ (៣១៤ មេហ្គាវ៉ាត់​)។  ​

គេ​មើល​​ឃើញ​ថា​ ភាព​រីក​ចម្រើន​​នៃ​វិស័យ​មជ្ឈមណ្ឌល​ទិន្ន​ន័យ​ឥណ្ឌា​ រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង​ ដោយ​វត្តមាន​របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ពពក​ ​Amazon Web Services ​ដែល​បាន​ប្តេជ្ញា​វិនិយោគ​ ១២,៧ ប៊ីលាន​ដុល្លារ​​ក្នុង​អាជីវកម្ម​កុំ​ព្យូទ័រ​ឥណ្ឌា​​ត្រឹម​​ឆ្នាំ​ ២០៣០​ ​និង​បាន​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ទិន្នន័យ​នៅ​​ក្រុង​​បុមបៃ ​​​និង​នៅ​ក្រុង​ភាគ​ខាង​ត្បូង​ ​Hyderabad ។

ក្រៅ​ពី​នេះ ក្រុម​ហ៊ុន​​​ផ្ដល់​មជ្ឈមណ្ឌល​ទិន្នន័យ​​ ST Telemedia Global Data Centres ​ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​ ក៏​បាន​ដាក់​ការ​​វិនិយោគ​ឱ្យ​បាន​​ ៩០០ លាន​ដុល្លារ​ចូល​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ឆ្នាំ​ ២០៣៣។ ​ក្រុម​ហ៊ុន​ធំ​ៗ​របស់​ឥណ្ឌា​ផ្សេង​ៗ​រួម​មាន​ Adani Group ​និង​ Reliance Industries ​ក៏​ចូល​រួម​ប្រកួត​លើ​វិស័យ​នេះ​ផង​ដែរ​។ ​

គួរ​គូស​បញ្ជាក់​ថា​ តម្រូវការ​សម្រាប់​ការ​ប្រើ​ប្រាស់​ទិន្នន័យ​កំពុង​កើន​ឡើង​ជា​សកល​ ប៉ុន្តែ​ល្បឿន​​កំណើន​​គឺ​លឿន​ខ្លាំង​ជា​គេ​នៅ​ឥណ្ឌា​ ​ដោយ​សារ​តែ​ចំនួន​ប្រជាជ​ន​ដ៏​ច្រើន​ និង​កំណើន​សេដ្ឋកិច្ច​​លឿន​។ អ្នក​វិភាគ​បាន​និយាយ​ថា​ ការ​រីក​ដុះ​ដាល​នៃ​មជ្ឈ​មណ្ឌល​ទិន្នន័យ​របស់​​ឥណ្ឌា​គឺ​ជៀស​មិន​រួចនោះ​​ទេ​ ដោយ​សារ​តែ​ចំនួន​​ប្រជាជន​​ចេះ​ប្រើ​អ៊ិនធឺណិត​ច្រើន​ ដែល​ជួយ​​បង្កើន​ល្បឿន​​នៃ​ការ​​​ប្រើ​ប្រាស់​​ ពាណិជ្ជកម្ម​តាម​អេឡិច​ត្រូនិក​ និង​សេវាកម្ម​ឌីជីថល​ផ្សេង​ទៀត។ ក្រៅ​ពី​នេះ​ ធន​ធាន​របស់​ប្រទេស​ ក៏​ទាក់​ទាញ​​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​​នានា​ឱ្យ​ដាក់​​​​​ការិយាល័យ​របស់​ខ្លួន​​នៅ​​ឥណ្ឌា​៕   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

សម្តេ​​ចនាយករដ្ឋមន្រ្តី៖ ទោះបីបាត់ខ្លួន១២ថ្ងៃ តែមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

NBC បង្ហាញឈ្មោះបុគ្គលមួយរូប ជាអ្នកអុជអាល រហូតធ្វើឲ្យលោក Biden ដកបេក្ខភាព

ព័ត៌មានជាតិ៣៨ នាទី មុន

ជំនន់ទឹកភ្លៀងបានកាត់ផ្ដាច់ស្ពានមួយកន្លែងនៅស្រុកសំឡូត

ព័ត៌មានជាតិ១០ ម៉ោង មុន

តំណាងរាស្ត្រខេត្តរតនគិរី ឱ្យពលរដ្ឋនៅក្បែរទន្លេស្រែពកប្រុងប្រយ័ត្ន និងត្រៀមខ្លួនទៅរកទីទួលសុវត្ថិភាព បើភ្លៀងបន្តធ្លាក់ខ្លាំង

សន្តិសុខសង្គម១១ ម៉ោង មុន

តូចចិត្ត​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ យក​កូនកាំបិត​ចាក់​សម្លាប់​ខ្លួន​ក្នុង​បន្ទប់

កីឡា២០ ម៉ោង មុន

ភរិយាលោកគ្រូ អេ ភូថង ចេញសារ​សុំទោស​រឿង​តវ៉ាម្សិលមិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រួសៗ​អំពីលោកស្រី កាម៉ាឡា ហារីស ដែលលោក បៃដិន គាំទ្រជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក

ព័ត៌មានជាតិ១៦ ម៉ោង មុន

តេស្ដរកសារធាតុញៀន៖ មនុស្ស៩៧នាក់ប៉ុណ្ណោះបានប្រើសារធាតុញៀន ក្នុងចំណោមមន្ត្រី និងកងកម្លាំងជាង៩ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាជ្ញាធរ​ម៉ាឡេស៊ី ស្ទាក់ចាប់​នាវា​ដឹក​ប្រេង​ដែលរត់​គេច ក្រោយ​បុក​គ្នានាវា​សិង្ហបុរី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បៃដិនដកខ្លួន មាន​ន័យថា លោក​ ​ត្រាំ​ ​ជួប​គ្រោះ​ធំក្នុងដំណើរ​ទៅ​​អង្គុយ​​កៅអីសេតវិមាន​​​​ជាថ្មី​​

Sokha Hotels

ព័ត៌មានពេញនិយម