សេដ្ឋកិច្ច
ក្រុងបាងកកតម្រូវឱ្យអ្នកលក់ដូរតាមផ្លូវ ដែលរកចំណូលលើស ៦៨០ ដុល្លារ/ខែ ជួលតូបលក់
អាជ្ញាធរក្រុងបាងកករបស់ប្រទេសថៃ នឹងពិនិត្យមើលប្រាក់ចំណូលរបស់អាជីវករលក់ដូរតាមដងផ្លូវ ដោយតម្រូវឱ្យអ្នកដែលរកប្រាក់បានលើសពី ២៥ ០០០ បាត (៦៨០ ដុល្លារ) ក្នុងមួយខែ ត្រូវជួលតូបលក់ ហើយលែងលក់តាមចិញ្ចើមផ្លូវ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រកាសកាលពីសប្តាហ៍មុនថា មានតែអ្នកលក់តាមដងផ្លូវដែលរកចំណូលបានតិចជាង ២៥ ០០០ បាត/ខែប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឱ្យបន្តលក់នៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ ស្របពេលអាជ្ញាធរក្រុងខិតខំកែលម្អទេសភាពទីក្រុង និងរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវឡើងវិញ។
លោកបន្តថា អាជីវករដែលរកចំណូលបានលើសពីចំនួននោះ ចាំបាច់ត្រូវរើចេញពីចិញ្ចើមផ្លូវ និងទីសាធារណៈ ហើយស្វែងរកតូបជួល ដើម្បីលក់ដូរនៅទីតាំងដែលបានកំណត់។
ពាក់ព័ន្ធនឹងដំណោះស្រាយ អាជ្ញាធរក្រុងបាននិយាយថា ពួកគេនឹងអំពាវនាវឱ្យក្រុមធុរកិច្ចសហការ ដោយផ្តល់កន្លែងជួលតូបទាបដល់ពាណិជ្ជករខ្នាតតូច។ នេះបើតាមបាងកកប៉ុស្តិ៍។
យោងតាមលោក Chadchart បទប្បញ្ញត្តិគ្រប់គ្រងការលក់ដូរនៅតាមដងផ្លូវ និងកន្លែងសាធារណៈផ្សេងទៀត ក៏នឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះផងដែរ។

យោងតាមការិយាល័យព័ត៌មានជាតិរបស់ប្រទេសថៃ នៅក្រោមបទប្បញ្ញត្តិដែលបានស្នើឡើង អ្នកលក់ទាំងអស់ ត្រូវចុះឈ្មោះក្នុងប្រព័ន្ធចំណូលជាតិ និងពន្ធ ដើម្បីបន្តសកម្មភាពលក់ដូររបស់ពួកគេ។ លើសពីនេះ ច្បាប់ក៏តម្រូវឱ្យអ្នកលក់កំណត់យ៉ាងតឹងរឹង នូវប្រតិបត្តិការរបស់ពួកគេចំពោះតំបន់ដែលបានកំណត់ និងរក្សាតំបន់របស់ពួកគេឱ្យស្អាត។ ការមិនគោរពតាម អាចបណ្តាលឱ្យមានការហាមឃាត់។
គួរគូសបញ្ជាក់ថា ចាប់តាំងពីលោក Chadchart ក្លាយជាអភិបាលក្រុងបាងកកក្នុងឆ្នាំ ២០២២ អាជ្ញាធរទីក្រុងបាននិងកំពុងខិតខំធ្វើឱ្យចិញ្ចើមផ្លូវរបស់ទីក្រុង កាន់តែស្រួលសម្រាប់អ្នកថ្មើរជើង។ គំនិតផ្តួចផ្តើមនេះ ស្ថិតក្នុងចំណោមការប្តេជ្ញាចិត្តចំនួន ២១៦ ដែលលោកបានសន្យា ១ខែមុនពេលលោកជាប់ឆ្នោតជាអភិបាលក្រុង។
បើតាមបាងកកប៉ុស្តិ៍ ទីក្រុងបាងកកបានប៉ាន់ប្រមាណថា មានអ្នកលក់ដូរតាមដងផ្លូវចំនួន ២០ ០០០ នាក់កាលពីឆ្នាំមុន ហើយមកទល់ពេលនេះ ទីក្រុងដដែលបានបង្កើតទីតាំងលក់ចំនួន ១២៥ កន្លែង សម្រាប់អ្នកលក់ចំនួន ១០ ០០០ នាក់៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


