សេដ្ឋកិច្ច
ថៃគ្រោងចេញច្បាប់ ដើម្បីប្រមូលពន្ធអប្បបរមាក្នុងអត្រាជាសកល ពីក្រុមហ៊ុនពហុជាតិ
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងកំពុងត្រៀមច្បាប់ស្ដីពីការប្រមូលពន្ធអប្បបរមាក្នុងអត្រាសកលពីគ្រប់ក្រុមហ៊ុនពហុជាតិ ដើម្បីដាក់ឱ្យគណៈរដ្ឋមន្ត្រីអនុម័តក្នុងរយៈពេល២សប្ដាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Nation។

លោក Julapun បានបន្ថែមថា នៅពេលដែលអនុម័តរួច ច្បាប់នេះនឹងជួយនាយកដ្ឋានចំណូលថៃ ប្រមូលប្រាក់បានរហូតដល់ ២០ ប៊ីលានបាតបន្ថែម ពីក្រុមហ៊ុនពហុជាតិជារៀងរាល់ឆ្នាំ។ លោកបានគូសបញ្ជាក់ថា ថៃបានប្តេជ្ញាចិត្តក្នុងការអនុម័តច្បាប់នេះ ស្របតាមកិច្ចព្រមព្រៀងរបស់ប្រទេសជាមួយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD)។
បើតាមលោកអនុរដ្ឋមន្រ្តីដដែល បញ្ហាពន្ធសកលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចកាលពីថ្ងៃទី ២៧ ខែឧសភា ហើយក្រុមប្រឹក្សាភិបាលនៃការវិនិយោគបានបង្ហាញពីការព្រួយបារម្ភ អំពីការពន្យារពេលក្នុងការអនុម័តច្បាប់នេះ។

លោកបន្តថា ច្បាប់ដដែលអាចនឹងត្រូវអនុវត្តចូលជាធរមាននៅឆ្នាំ ២០២៥ ដូចបានព្រមព្រៀងគ្នាដំបូង ខណៈការអនុម័ត និងវិសោធនកម្មច្បាប់ពាក់ព័ន្ធផ្សេងៗ គួរតែបញ្ចប់នៅចុងឆ្នាំនេះ។
គួរគូសបញ្ជាក់ថា អង្គការ OECD បានផ្តួចផ្តើមគំនិតនៃការយកពន្ធអប្បបរមាជាសកល ដើម្បីបញ្ឈប់ក្រុមហ៊ុនពហុជាតិ ពីការផ្លាស់ទីទៅប្រទេសដែលយកពន្ធទាប។ OECD តម្រូវឱ្យប្រទេសសមាជិកទាំងអស់ កំណត់អត្រាពន្ធលើប្រាក់ចំណូលសាជីវកម្មជាអប្បបរមា ១៥ ភាគរយ ដើម្បីកុំឱ្យប្រទេសផ្សេងទៀតយកពន្ធទាបក្នុងគោលបំណងទាក់ទាញការវិនិយោគ។ ប្រសិនបើក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយ បង់ពន្ធតិចជាង ១៥ ភាគរយក្នុងប្រទេសណាមួយ នោះប្រទេសដែលមានក្រុមហ៊ុនមេតាំងទី អាចប្រមូលពន្ធលើសពីនោះ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


