សេដ្ឋកិច្ច
កម្ពុជាគួរត្រៀមខ្លួនបែបណា មុនពេលប្ដូរឋានៈ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចក្ខុវិស័យ ត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។

លោក លី សូដេត អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានឱ្យដឹងថា នៅពេលដែលកម្ពុជាឈានជើងចាកចេញពីប្រទេសអភិវឌ្ឍតិចតូច (LDC) រយៈពេល ៥ ឆ្នាំខាងមុខនេះ កម្ពុជានឹងបាត់បង់នូវការអនុគ្រោះពន្ធមួយចំនួន ទៅលើផលិតផលនាំចេញទៅក្រៅប្រទេស ជាពិសេសទៅប្ររទេសអ្នកមាន។ ហើយថា កម្ពុជាត្រូវបង្កើនភាពប្រកួតប្រជែងឱ្យខ្លាំងជាងមុន ដើម្បីឱ្យបានស្មើមុខស្មើមាត់ដូចគេ។
លោក លី សូដេត បញ្ជាក់ថា៖ «ការនាំចេញជារឿងសំខាន់ណាស់ព្រោះប្រទេសយើងតូច សេដ្ឋកិច្ចតូច យើងត្រូវតែបើកទីផ្សារទៅខាងក្រៅ ការនាំចេញរុញសេដ្ឋកិច្ចឱ្យដើរលឿន»។
លោកយល់ឃើញថា កម្ពុជាគួរកែទម្រង់ផ្ទៃក្នុង ដើម្បីឱ្យការវិនិយោគក្នុងស្រុកមានភាពទាក់ទាញ រួមផ្សំនឹងតម្លៃពលកម្មកម្ពុជានៅទាប ដែលជំរុញដល់ការចូលមកវិនិយោគពីក្រៅប្រទេស។
លោក លី សូដេត បន្តថា កម្ពុជាពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ហើយវិស័យនេះ កំពុងមានការអភិវឌ្ឍបោះជំហានទៅមុខ គ្រាដែលកម្ពុជា ចាប់ផ្ដើមកែច្នៃនៅក្នុងស្រុកបាន។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច មានប្រសាសន៍ថា នៅពេលដែលកម្ពុជាប្ដូរឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជានឹងបាត់បង់ការអនុគ្រោះពន្ធ និងហិរញ្ញប្បទានឥតសំណង ប៉ុន្តែកម្ពុជាបានមកវិញនូវហិញរញ្ញប្បទាន យកមកវិនិយោគដើម្បីបង្កើនសមត្ថភាពផលិត និងបង្កើនភាពប្រកួតប្រជែង។
លោកបញ្ជាក់ថា យើងបាត់ការអនុគ្រោះមែន ប៉ុន្តែក៏មានបច្ច័យវិជ្ជមានដែរ គឺកម្ពុជាចំណេញការទុកចិត្តការវិនិយោគពីបរទេសដែលនឹងហូរចូលមកកម្ពុជា ខណៈរដ្ឋាភិបាលក៏ជំរុញការវិនិយោគក្នុងស្រុកបង្កើនផលិតកម្ម ដើម្បីបំពេញទីផ្សារក្នុងស្រុក និងនាំចេញ៕
កិច្ចសម្ភាសន៍ទាំងស្រុងខាងក្រោម៖
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


