Connect with us

ព័ត៌មានជាតិ

តើកម្ពុជា អាចសម្រេចមហិច្ឆតាជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ឬទេ?

បានផុស

នៅ

កម្ពុជា មានចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ តើកម្ពុជា អាចសម្រេចមហិច្ឆតានេះបានដោយរបៀបណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានបង្ហាញថា ដើម្បីផ្លាស់ប្ដូរឋានៈកម្ពុជា ពីប្រទេសមានចំណូល មធ្យមកម្រិតទាប (LMIC) ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ (UMIC) ចំណូល​សម្រាប់ពលរដ្ឋកម្ពុជាម្នាក់ៗ (GNI per capita of current US$) ត្រូវកើនឡើងពីកម្រិតបច្ចុប្បន្នចំនួន ១ ៩១៧ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៣ ទៅយ៉ាងហោចណាស់ចំនួន ៤.០៤៦ដុល្លារ ក្នុងឆ្នាំ២០៣០ (យោងតាមចំណាត់​ថ្នាក់របស់ធនាគារពិភពលោកឆ្នាំ២០២២)។

មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ អត្រាកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ក្នុងរយៈពេល​ពីរទសវត្សរ៍កន្លងមកនេះ បានធ្វើឱ្យចក្ខុវិស័យសម្រាប់ឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ ជាគោលដៅដែលអាចសម្រេចបាន។ ជាអកុសលសេដ្ឋកិច្ចកម្ពុជា ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានកំណើនអតិផរណា និងអស្ថិរភាពភូមិ​សាស្ត្រនយោបាយ។

មុននឹងការមកដល់នៃជំងឺរាតត្បាត ការធ្វើពិពិធកម្ម សេដ្ឋកិច្ចមានកម្រិតរបស់កម្ពុជា មិនបានធ្វើឱ្យប៉ះពាល់ខ្លាំង​ដល់សន្ទុះលឿននៃកំណើននោះទេ ប៉ុន្តែវាប៉ះពាល់ដល់ព្រំដែន បរិយាបន្ន ទៅលើអ្នកដែល​ចូលរួមចំណែក​ក្នុងកំ​ណើននោះ ។ នៅចន្លោះឆ្នាំ២០១០ និង២០១៩ ប្រទេសកម្ពុជាបានឆ្លងកាត់បរិវត្តកម្មរចនាសម្ព័ន្ធ ដែលពាក់​ព័ន្ធនឹង​ការធ្វើចំណាកស្រុក ពីជនបទទៅទីក្រុង ពីព្រោះកម្លាំងពលកម្ម បានផ្លាស់ប្តូរពីរកសិកម្ម ទៅឧស្សាហកម្ម និងសេវា​កម្មវិញ។ ទោះជាយ៉ាងនេះក្តីបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងនេះ ប្រហែលជាឈានដល់ដែនកំណត់ហើយ។ ការពឹងផ្អែកទៅលើការបង្កើតផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់លើវិស័យតែមួយចំនួន បានជួយ​បង្កើនផលិតភាពបណ្តោះអាសន្ន ដែលមិនមាននិរន្តរភាពរយៈពេលវែង។ ដូច្នេះនាពេលអនាគត កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា ត្រូវកើតចេញពីការធ្វើពិពិធកម្មក្នុងរង្វង់វិស័យនានា ដែលតម្រូវឱ្យមាន​ការផ្លាស់ប្តូរទៅការផលិត និងសេវាកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់លើគ្រប់វិស័យ។

ជាញឹកញាប់ ការធ្វើពិពិធកម្មប្រភេទនេះ ត្រូវបានហៅថា ការផ្លាស់ប្ដូរខ្សែចង្វាក់តម្លៃ នៅក្នុងវិស័យកម្មន្តសាល ការផ្លាស់​ប្តូរ​ខ្សែចង្វាក់តម្លៃតម្រូវឱ្យមានការចូលរួមកាន់តែច្រើននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលកម្ពុជាបាន​ចាប់ផ្ដើមធ្វើ​រួចមកហើយ ប៉ុន្តែត្រូវចូលរួមឱ្យបានកាន់តែខ្លាំងថែមទៀត។

បរិវត្តកម្មរចនាសម្ព័ន្ធប្រភេទថ្មីនេះ នឹងតម្រូវឱ្យមានដំណោះស្រាយ ចំពោះឧបសគ្គទាក់ទងនឹងមូលធនមនុស្ស ថ្លៃដើមអាជីវកម្ម ព្រមទាំងគុណភាពស្ថាប័ន និងអភិបាលកិច្ច។

វិទ្យាស្ថាន CDRI បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ និងការវិភាគជាបឋម ជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ទាក់ទងនឹងការស្រាវជ្រាវរបស់ខ្លួននាពេលកន្លងមក ស្តីពីចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០។ លទ្ធផលបានបង្ហាញ​ឱ្យឃើញថា ការសម្រេចបាននូវគោលដៅឆ្នាំ២០៣០ គឺជាកិច្ចការប្រកបដោយមហិច្ឆតាមួយ ក្នុងពេលដែល​មានបញ្ហា​ប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលយ៉ាងរហ័សនៃបរិយាកាសសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ គឺទាមទារឱ្យមានការធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីដោះស្រាយឧបសគ្គធំៗ ដែលរារាំងដល់កំណើន និងការអភិវឌ្ឍរយៈពេលវែង។

ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០គោលដៅទីមួយយ៉ាងពិតប្រាកដនិងប្រកបដោយនិរន្តរភាព កម្ពុជា​មិនត្រូវ​គិតត្រឹមតែធ្វើយ៉ាងណា ឱ្យមានកំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញ កម្ពុជាត្រូវតែធានាថា កំណើន​នោះគឺប្រកប​ដោយភាពធន់ និរន្តរភាព និងបរិយាបន្ន ការផ្ដល់អាទិភាពលើគោលនយោបាយ ដែលរួមបញ្ចូលទាំងស្ត្រីនិងជនពិការ តាមរយៈការប្រយុទ្ធប្រឆាំងនឹងការរើសអើងក្នុងការជ្រើសរើសបុគ្គលិក និងការដំឡើងតួនាទី​តាមរយៈការផ្ដល់​ប្រាក់​ឧបត្ថម្ភថែទាំកុមារ និងការធានាបាននូវ ប្រាក់ឈ្នួលខ្ពស់ និងសន្តិសុខនៅកន្លែងធ្វើការនឹងធ្វើឱ្យកម្លាំង​ពលកម្​មរបស់ប្រទេសកម្ពុជា មានភាពរឹងមាំនាពេលអនាគត។ គោលដៅទីពីរ កម្ពុជាមិន ត្រូវផ្ដល់អាទិភាព ចំពោះតែការ​សម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងមូលដ្ឋានគ្រឹះរបស់ខ្លួន សម្រាប់វឌ្ឍនភាពនាពេល អនាគត ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។

ការគិតគូរបែបនេះ នឹងនាំឱ្យប្រទេសកម្ពុជាជៀសផុតពីអន្ទាក់ នៃប្រទេសមានចំណូលមធ្យម ដែលប្រទេសជាច្រើន ជុំវិញពិភពលោក ធ្លាប់បានជួបប្រទះ។ គោលដៅទាំងពីរនេះ ក៏នឹងតម្រូវឱ្យមានការយកចិត្តទុកដាក់ជានិច្ច ក្នុងការ​ពង្រឹងមូលដ្ឋានគ្រឹះនៃមូលធនមនុស្សនិងស្ថាប័នប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែង។

តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ រំពឹងថា នឹងសម្រេច​បានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផល​ក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុង រង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក។ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់​ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារ អាមេរិក បើប្រៀបធៀបនឹង១ ៩១៧ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់​គ្រប់គ្រងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

តម្លៃពោតក្រហមនៅមានទីផ្សារល្អ ទោះថៃបិទព្រំដែន

កីឡា១៤ នាទីutes មុន

ចំណាត់ថ្នាក់កំពូលអ្នកប្រដាល់ទាំង ៥ ប្រចាំសតវត្សទី ២១ ខណៈ Pacquiao ឈរលេខ២

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

បុរស តៃវ៉ាន់ មួយរូប ​​ខ្សោយតម្រងនោមដោយសារតែនិយមផឹកតែក្រហម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម