ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឆៅម៉ាក Brent ឡើងដល់ ៨៧ ដុល្លារ/បារ៉ែល ខ្ពស់បំផុតរាប់តាំងពីខែមេសា
តម្លៃប្រេងឆៅម៉ាក Brent កាលពីថ្ងៃព្រហស្បតិ៍ បានបន្តហក់ឡើង ដោយនៅលើស ៨៧ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមេសា ក្រោយទិន្នន័យពីរដ្ឋាភិបាលអាមេរិកបង្ហាញថា ស្ដុកប្រេងក្នុងស្រុកបានធ្លាក់ចុះ ខណៈតម្លៃជួញដូរប្រេងធំៗសុទ្ធតែកើនឡើង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រេងឆៅអនាគតម៉ាក Brent បានកើនឡើង ២១ សេន ឬ ០,២ ភាគរយ ដល់ ៨៧,៥៥ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអនាគតម៉ាក West Texas Intermediate (WTI) បានកើនឡើង ១៨ សេន ដោយជួញដូរនៅតម្លៃ ៨៤,០៦ ដុល្លារ/បារ៉ែល។
ពេលបិទបញ្ចប់ការជួញដូរកាលពីថ្ងៃពុធ ប្រេងម៉ាក Brent បានកើនឡើង ១,៣ ភាគរយ នៅតម្លៃ ៨៧,៣៤ ដុល្លារ/បារ៉ែល ដែលនេះជាតម្លៃបិទខ្ពស់បំផុត រាប់តាំងពីថ្ងៃទី ៣០ ខែមេសា។ ក្នុងពេលដដែល ប្រេងម៉ាក WTI វិញ បានបិទបញ្ចប់ការជួញដូរនៅ ៨៣,៨៨ ដុល្លារ/បារ៉ែល ពោលគឺជាចំណុចខ្ពស់បំផុតក្នុងរយៈពេល ១១ សប្ដាហ៍កន្លងទៅ។
កំណើននេះ កើតឡើងក្រោយស្ដុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុក។ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍ ពីការកាត់ប្រេងចេញពីស្ដុកប្រមាណ ១២,២ លានបារ៉ែល ខណៈអ្នកវិភាគរំពឹងលើការកាត់ត្រឹមតែ ៦៨០ ០០០ បារ៉ែលប៉ុណ្ណោះ។

អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាថាមពល RBN Energy លោក Martin King បាននិយាយថា ពាណិជ្ជករក៏កំពុងតាមដានសង្រ្គាមនៅតំបន់ហ្គាហ្សា និងការបោះឆ្នោតនៅប្រទេសបារាំង និងចក្រភពអង់គ្លេសផងដែរ ដែលទាំងអស់នេះមានឥទ្ធិពលលើការជួញដូរប្រេង។ លោកថា៖ «ពាណិជ្ជកម្មមានភាពស្ងប់ស្ងាត់ ហើយមនុស្សកំពុងមើលទីផ្សារធម្មតា និងស្ថានភាពភូមិសាស្ត្រនយោបាយ»។
ទោះជាយ៉ាងណាក៏ដោយ ធនាគារស្វីស UBS រំពឹងថា ប្រេងឆៅ Brent នឹងឡើងដល់ ៩០ ដុល្លារ/បារ៉ែល ក្នុងត្រីមាសនេះ ដោយសារតែការកាត់បន្ថយផលិតកម្មរបស់ក្រុមប្រទេស OPEC+ និងការធ្លាក់ចុះនៃស្តុកប្រេងជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


