ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងថយចុះវិញ ដោយសារកិច្ចពិភាក្សាបញ្ចប់ជម្លោះនៅហ្គាហ្សា
តម្លៃប្រេងបានធ្លាក់ចុះទាបវិញកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបិទបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ដោយសារលទ្ធភាពនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា បានជួញបន្ថូរបន្ថយពីក្ដីបារម្ភពាក់ព័ន្ធនឹងការរំខានផ្នែកផ្គត់ផ្គង់ ទោះមានតម្រូវការប្រេងនារដូវក្តៅខ្លាំងនៅអាមេរិក និងការរំខានដោយព្យុះសង្ឃរានៅឈូងសមុទ្រម៉ិកស៊ិកក៏ដោយ។

អនាគតប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ៨៩ សេន ឬ ១,០២ ភាគរយ ដោយជួញដូរនៅត្រឹម ៨៦,៥៤ ដុល្លារ/បារ៉ែល បន្ទាប់ពីឡើងដល់ជាង ៨៧ ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមេសា កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
ចំណែកឯប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) វិញ បានជួញដូរនៅតម្លៃ ៨៣,១៦ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ៧២ សេន ឬ ០,៩ ភាគរយ។
អ្នកជំនាញទាញភ្ជាប់ការធ្លាក់ថ្លៃប្រេងនេះ ទៅនឹងលទ្ធភាពកិច្ចព្រមព្រៀងបទឈប់បាញ់នៃជម្លោះអ៊ីស្រាអែល-ហាម៉ាស់។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា ប្រមុខនៃទីភ្នាក់ងារស៊ើបការសង្ងាត់អ៊ីស្រាអែល Mossad បានវិលត្រឡប់មកពីទីក្រុង Doha នៃប្រទេសកាតា វិញ ក្រោយចូលរួមកិច្ចប្រជុំដំបូងជាមួយអ្នកសម្រុះសម្រួល ដែលព្យាយាមចង់ឱ្យសម្រេចបាននូវបទឈប់បាញ់នៅហ្គាហ្សា ក៏ដូចជាកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ការចរចានឹងបន្តនៅសប្តាហ៍ក្រោយ។

ការធ្លាក់ចុះនេះផងដែរ កើតឡើងក្រោយប្រេងសកលទាំង២ឡើងថ្លៃខ្ពស់ ដោយសារទិន្នន័យពីរដ្ឋាភិបាលអាមេរិក ដែលបង្ហាញថា ប្រេងប្រមាណជាង ១២ លានបារ៉ែល ត្រូវបានកាត់ចេញពីស្ដុក ដែលចំនួននេះច្រើនលើសលុបហួសពីការរំពឹងទុក។
ក្រៅពីនេះ ក៏មានការព្រួយបារម្ភស្ដីពីការរំខានការផ្គត់ផ្គង់ផ្សេងៗជុំវិញការបក់បោកនៃព្យុះសង្ឃរានៅឈូងសមុទ្រម៉ិកស៊ិក។ កន្លែងប្រេងសំខាន់ៗរបស់ម៉ិកស៊ិក មិនរំពឹងថានឹងរងផលប៉ះពាល់ដោយព្យុះនោះទេ ប៉ុន្តែគម្រោងប្រេងនៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក អាចនឹងមានការរំខាន ប្រសិនបើព្យុះសង្ឃរានៅតែបន្តបក់បោកតាមគន្លងដែលគេរំពឹងទុក៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


