ព័ត៌មានអន្ដរជាតិ
និយតករចិនប្តេជ្ញារឹតបន្តឹងឱ្យចាស់ដៃ នូវការក្លែងបន្លំទីផ្សារមូលធន
និយតករមូលបត្ររបស់ចិន បានប្ដេជ្ញាកាលពីថ្ងៃសុក្រថា នឹងរឹតបន្តឹងកាន់តែខ្លាំងឡើងលើការក្លែងបន្លំហិរញ្ញវត្ថុ ដោយជំរុញឱ្យមានការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងប្រឆាំងនឹងអ្នកល្មើសច្បាប់ ខណៈប្រទេសនេះស្វែងរកការស្តារទំនុកចិត្តលើទីផ្សារភាគហ៊ុនដែលកំពុងជួបការលំបាក។

គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) និងទីភ្នាក់ងាររដ្ឋាភិបាលចំនួន៥ផ្សេងទៀត បានរួមគ្នាបោះពុម្ពនូវគោលការណ៍ណែនាំប្រឆាំងនឹងការក្លែងបន្លំទីផ្សារមូលធន ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត ក្នុងការដោះស្រាយបញ្ហាចាក់ឫសយ៉ាងជ្រៅដែលបានញាំញីទីផ្សារភាគហ៊ុនធំទីពីររបស់ពិភពលោក។
វានឹងផ្ដោតលើសកម្មភាពក្លែងបន្លំនៅក្នុងទីផ្សារមូលធន រួមទាំងការចេញភាគហ៊ុន និងសញ្ញាប័ណ្ណខុសច្បាប់ជាដើម។ ជំហរមិនអត់ឱន ត្រូវបានអនុម័តប្រឆាំងនឹងភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុផ្សេងៗ ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត ការក្លែងបន្លំមូលនិធិ និងការគេចវេសពីកាតព្វកិច្ចបំណុល។
CSRC បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមយ៉ាងដូច្នេះថា៖ «ការក្លែងបន្លំផ្នែកហិរញ្ញវត្ថុរំខានយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ទីផ្សារមូលធន និងធ្វើឱ្យរង្គោះរង្គើទំនុកចិត្តរបស់អ្នកវិនិយោគ»។ សេចក្ដីថ្លែងការណ៍បន្តថា និយតករនឹងតាមចាប់ពួកទុច្ចរិត ហើយដាក់ទោសអ្នកសមគំនិត និងធ្វើការសម្របសម្រួលជាប្រព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយប្រឆាំងនឹងការក្លែងបន្លំ។

គួរគូសបញ្ជាក់ថា ការប្ដេជ្ញា ដែលដាក់គោលដៅបង្រ្កាបប្រឆាំងនឹងអ្នកក្លែងបន្លំសាជីវកម្ម និងអ្នកសមគំនិត ធ្វើឡើងខណៈដែលនិយតករចិន កំពុងស៊ើបអង្កេតតួនាទីរបស់ក្រុមហ៊ុន PricewaterhouseCoopers (PwC) ដែលជាសវនករនៃក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group ដែលត្រូវបានគេរកឃើញថាបានប្រព្រឹត្តការក្លែងបន្លំ។
ដើម្បីកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ការល្មើស CSRC បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីកែសម្រួលច្បាប់ឆ្ពោះទៅរកការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ។ ជាឧទាហរណ៍ ច្បាប់ត្រូវបានកែសម្រួលដើម្បីផាកពិន័យក្រុមហ៊ុនរហូតដល់ ១០ លានយន់ (១,៣៨លានដុល្លារ) ចំពោះការក្លែងបន្លំ កើនឡើងពី ៦០០ ០០០ យន់កាលពីមុន។
ទន្ទឹមនឹងនេះ អ្នកដែលបំពានច្បាប់ អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ បើធៀបនឹង៣ឆ្នាំ កាលពីមុន៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


