Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ធ្លាក់​ចុះ​ទាប​បំផុត​​ រាប់​តាំង​ពី​ខែ​មករា​

បានផុស

នៅ

តម្លៃ​ប្រេង​ឆៅ​ បាន​បញ្ចប់​ការ​ជួញដូរ​ប្រចាំ​សប្ដាហ៍​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​ធ្លាក់​ចុះ​ទាប​បំផុត​ រាប់​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​ ដោយសារ​តែ​កំណើន​ការងារ​នៅ​សហរដ្ឋអាមេរិក​យឺត​យ៉ាវ តែ​អត្រា​អត់​ការងារ​ធ្វើ​កើន​ឡើង​ ចំ​ពេល​ដែល​សកម្មភាព​រោង​ចក្រ​នៅ​ចិន​ក៏​ធ្លាក់​ចុះ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត​ម៉ាក​ Brent បានធ្លាក់ចុះ ២,៧១ ដុល្លារ​ ឬ​ ៣,៤១ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧៦,៨១ ដុល្លារ​/បារ៉ែល​។ តម្លៃ​ប្រេង​ឆៅ​​អាមេរិក​ ម៉ាក​ ​West Texas Intermediate (WTI) បានធ្លាក់ចុះ ២,៧៩ ដុល្លារ​ ឬ​ ៣,៦៦ ភាគរយ​ ដោយជួញដូរ​នៅ​ ៧៣,៥២ ដុល្លារ​/បារ៉ែល​។

អ្នក​វិភាគ​បាន​ទាញ​ភ្ជាប់​ការ​ធ្លាក់​ចុះ​ទាប​នេះ​ ទៅ​នឹង​ទិន្នន័យរដ្ឋាភិបាល​អាមេរិក ដែល​បង្ហាញ​ថា​ កំណើន​ការងារ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ខែ​កក្កដា​ ស្ថិត​ក្នុង​សន្ទុះ​យឺត​​យ៉ាវ​ជាង​ការ​រពឹង​ទុក​ ខណៈ​អត្រា​អត់​ការងារ​ធ្វើ​បាន​កើន​ដល់​ ៤,៣ ភាគរយ​ ដែល​បង្ក​ជា​ការ​ភ័យ​ខ្លាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​។

ជាមួយ​គ្នា​នេះ​ ទិន្នន័យសេដ្ឋកិច្ចពីប្រទេសនាំចូលប្រេងកំពូលចិន និង​ការស្ទង់មតិផ្សេង​ៗ​ ដែលបង្ហាញពីសកម្មភាពផលិតកម្មខ្សោយនៅទូទាំងអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក បានបង្កើនហានិភ័យលើ​ការស្ទុះងើបឡើងវិញយឺត​យ៉ាវ​នៃសេដ្ឋកិច្ចពិភពលោក​ ដែល​នឹ​ង​​ដាក់​សម្ពាធ​លើ​ការ​ប្រើ​ប្រាស់​ប្រេង​។

ការ​កើន​ឡើង​នៃ​ទិន្នផល​ប្រេង​របស់​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​កាត​ និង​សម្ព័ន្ធ​មិត្ត​ (OPEC+) ក្នុង​ខែ​កក្កដា ដ៏​ជួញ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ផង​ដែរ​។ OPEC+ បាន​ផលិត​ប្រេង​ប្រមាណ​ ២៦,៧០ លាន​បារ៉ែល​/ថ្ងៃ​ កាល​ពី​ខែ​មុន​ ដោយ​កើន​ឡើង​ប្រមាណ​ ១០០ ០០០ បារ៉ែល/ថ្ងៃ​ ពី​ខែ​មិថុនា​។

យ៉ាង​ណា​មិញ​ អ្នកវិនិយោគ​លើ​វិស័យ​ប្រេង​ នៅ​តែ​សង្កេត​មើល​ស្ថានការណ៍​នៃ​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា​ ដែល​កំពុង​បន្ត​ពុះ​កញ្រ្ជោល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម