ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីអនុម័តគម្រោងនាំចេញថាមពលពន្លឺព្រះអាទិត្យតម្លៃ ១៣,៥ ប៊ីលានដុល្លារ ទៅសិង្ហបុរី
អូស្ត្រាលីបានឱ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានអនុម័តលើគម្រោងនាំចេញថាមពលព្រះអាទិត្យតម្លៃ ២០ ប៊ីលានដុល្លារអូស្ត្រាលី (១៣,៥ ប៊ីលានដុល្លារ) ពីស្ថានីយថាមពលពន្លឺព្រះអាទិត្យដ៏ធំនៅភាគខាងជើងប្រទេស ទៅកាន់សិង្ហបុរីតាមរយៈខ្សែកាបក្រោមបាតសមុទ្រប្រវែងជាង ៤ ០០០ គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងបរិស្ថានអូស្រ្តាលី លោកស្រី Tanya Plibersek បានថ្លែងថា គម្រោងតភ្ជាប់ថាមពលអូស្ត្រាលី-អាស៊ី ដ៏ធំរបស់ក្រុមហ៊ុន SunCable នឹងជួយបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ថាមពលកកើតឡើងវិញនៅក្នុង និងក្រៅប្រទេស។
លោកស្រី Plibersek បាននិយាយថា ការអនុម័តលើគម្រោងដដែលធ្វើឡើងដោយស្របតាមលក្ខខណ្ឌដ៏តឹងរ៉ឹងដើម្បីការពារធម្មជាតិ។ ក្នុងរយៈពេល២ដំណាក់កាលនៃការអភិវឌ្ឍន៍ គម្រោងនេះមានគោលបំណងផ្តល់ថាមពលអគ្គិសនីបៃតងរហូតដល់ ៦ ជីហ្គាវ៉ាត់ ដល់អតិថិជនឧស្សាហកម្មខ្នាតធំ នៅទីក្រុង Darwin នៃដែនដីភាគខាងជើងរបស់ស្ត្រាលី និងនៅក្នុងប្រទេសសិង្ហបុរី។

បើតាមក្រុមហ៊ុន SunCable គម្រោងនេះគ្រោងនឹងចាប់ផ្ដើមផ្គត់ផ្គង់ថាមពលនៅដើមទសវត្សរ៍ឆ្នាំ ២០៣០។ ក្រុមហ៊ុនបន្តថា ខ្លួនកំពុងពិភាក្សាជាមួយនិយតករថាមពលរបស់សិង្ហបុរីលើការអនុម័តតាមលក្ខខណ្ឌសម្រាប់ខ្សែកាបរបស់គម្រោង និងជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីលើការបង្កប់ខ្សែកាបក្នុងដែនទឹករបស់ប្រទេសនេះ។
គួរគូសបញ្ជាក់ថា គម្រោងដដែលទទួលបានភ្លើងខៀវពីរដ្ឋាភិបាលដែនដីភាគខាងជើងរបស់អូស្រ្តាលី និងក្រុមឃ្លាំមើលបរិស្ថានប្រចាំដែនដីដដែលកាលពីខែមុន៕
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


