Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីចង់​​លុប​បំបាត់​អត្រានៃភាព​ក្រីក្រ​ខ្លាំងនៅ​ឆ្នាំ​ក្រោយ​​

បានផុស

នៅ

​ប្រទេស​ឥណ្ឌូណេស៊ី ​​មានគោលបំណង​​លុប​បំបាត់​ភាព​ក្រីក្រ​ខ្លាំង​នៅឆ្នាំ​ ២០២៥ ​ខណៈ​រដ្ឋាភិបាលគ្រោង​បញ្ចេញ​ប្រាក់ជិត​ ៣២,៧ ប៊ីលាន​ដុល្លារ​ សម្រាប់កម្មវិធីគាំពារសង្គមក្នុងឆ្នាំដំបូងនៃ​អាណត្តិ​ប្រធានាធិបតី​របស់​ លោក​ ប្រាបូវូ ស៊ូប៊ីយានតូ (Prabowo Subianto) ​ដែល​គ្រោង​ឡើង​កាន់​អំណាច​នៅ​ខែ​តុលាខាង​មុខ​នេះ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលឥណ្ឌូណេស៊ី​បានរាយការណ៍ថា អត្រានៃភាពក្រីក្រខ្លាំងទូទាំងប្រទេសបានធ្លាក់ចុះពី ១,១២ ភាគរយ​នៅ​ខែ​មីនា​ ឆ្នាំ​មុន​ មក​ត្រឹម​ ០,៨៣ ភាគរយ​ នៅ​ខែ​ដូច​គ្នា​ឆ្នាំ​នេះ​។ ​ខណៈ​នេះជាការធ្លាក់ចុះយ៉ាងគំហុក វានៅតែមានច្រើន​ជាង​០,៥ ភាគរយ​ ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ជម្នះ​ ដើម្បី​រួចផុតពីភាពក្រីក្រខ្លាំង។

បើ​តាម​ធនាគារពិភពលោក​ ភាពក្រីក្រខ្លាំងសំដៅទៅលើស្ថានភាព​ដែល​មនុស្ស​ម្នាក់​ត្រូវរស់រានមានជីវិតដោយ​ចំណាយ​តិចជាង ១,៩០ ដុល្លារ​/ថ្ងៃ​​ ​ខណៈ​ក៏ជួបការលំបាកក្នុងការទទួលបានតម្រូវការជាមូលដ្ឋាន ដូចជាអាហារ ទឹកស្អាត ការថែទាំសុខភាព និងការអប់រំ ជាដើម។

រដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី​ លោក​ Suharso Monoarfa បាននិយាយ​ក្នុង​វេទិកាទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ ២០២៥ រៀប​ចំ​ដោយ​​ Jakarta Globe កាលពីថ្ងៃចន្ទ​ ថា​៖ «អត្រានៃភាពក្រីក្រខ្លាំងរបស់យើងបច្ចុប្បន្នមាន ០,៨៣ ភាគរយ។ យើង​សង្ឃឹម​ថា វា​​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ០,៥ ភាគរយ​នៅ​ចុង​ឆ្នាំ​នេះ និង​បន្ត​ទៅ​ដល់ ០ ភាគរយ​​នៅ​ឆ្នាំ​ក្រោយ។ ប្រសិនបើរឿងនោះកើតឡើង ខ្ញុំប្រាកដថា អត្រានៃភាពក្រីក្រទូទាំងប្រទេសនឹងធ្លាក់ចុះ​»។ ​

យោងតាមផែនការការងាររបស់រដ្ឋាភិបាលឆ្នាំ ២០២៥ ឥណ្ឌូណេស៊ីចង់កាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅចន្លោះពី ៧-៨ ភាគរយ​។ ទីភ្នាក់ងារស្ថិតិ​ជាតិ​ បាន​ឱ្យ​ដឹង​ថា អត្រានៃភាពក្រីក្ររបស់​ឥណ្ឌូណេស៊ីមានចំនួន ៩,០៣ ភាគរយ គិត​ត្រឹម​ខែ​មីនា​ ឬ​ប្រហែល​ ២៥,២២ លាន​នាក់​ ធៀប​នឹង​ប្រជាជន​សរុប​ប្រមាណ​ជាង​ ២៧០ លាន​នាក់​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម