ព័ត៌មានអន្ដរជាតិ
ទោះរងហានិភ័យផ្សេងៗ ថៃរំពឹងកើបប្រាក់ចំណូលពីទេសចរណ៍ជាង ១,៨ ទ្រីលានបាត ឆ្នាំនេះ
ទោះបីជារងនូវហានិភ័យផ្សេងៗទាំងក្នុង និងក្រៅប្រទេសក៏ដោយ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ប្រទេសថៃនឹងស្វាគមភ្ញៀវទេសចរបរទេសចំនួន ១២,២ លាននាក់ ក្នុងរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំ ២០២៤ ដែលនឹងធ្វើឱ្យប្រទេសនេះមានចំណូលទេសចរបរទេសប្រចាំឆ្នាំសរុប ៣៦ លាននាក់ និងបង្កើតប្រាក់ចំណូលប្រមាណ ១,៨ ទ្រីលានបាត (ជាង ៥២,៦ ប៊ីលានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធាន TAT លោកស្រី Thapanee Kiatphaibool បានថ្លែងថា គោលនយោបាយលើកលែងទិដ្ឋាការ ពិធីបុណ្យ/កម្មវិធីជាច្រើន និងការស្ទុះងើបឡើងវិញនៃជើងហោះហើរអន្តរជាតិ ដែលឈានដល់ ៨២ ភាគរយនៃកម្រិតឆ្នាំ ២០១៩ ពោលគឺមុនវិបត្តិកូវីដ១៩ នឹងជួញទីផ្សារទេសចរណ៍ឱ្យរីកចម្រើន។
មន្រ្តីដដែលបានបន្ថែមថា គិតត្រឹមថ្ងៃទី ២៦ ខែសីហា ការមកដល់របស់ជនបរទេសបានកើនឡើងដល់ ២៣ លាននាក់រាប់តាំងពីដើមឆ្នាំ ២០២៤ ខណៈការកក់របស់ភ្ញៀវទេសចរចូលមកលេងប្រទេសថៃសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ នៅតែបន្តមានជាប់ពីអាស៊ីបូព៌ា ជាពិសេសចិន ហើយបន្ទាប់មកគឺអឺរ៉ុប និងអាស៊ីខាងត្បូង។ TAT ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរពីចិន ឱ្យបាន ៨ លាននាក់ក្នុងឆ្នាំនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Thapanee បានលើកឡើងថា មានហានិភ័យជាច្រើនដែលវិស័យទេសចរណ៍ថៃនៅតែបន្តរងឥទ្ធិពល ដោយរួមមាន ការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសអាស៊ី ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងជម្លោះភូមិសាស្ត្រនយោបាយជាដើម។
ទន្ទឹមនឹងនេះ ទេសចរជាតិក៏មានសន្ទុះខ្លាំងក្លាផងដែរ ដោយ TAT បានព្យាករណ៍ថា ក្នុងរយៈពេល ៤ ខែចុងក្រោយ ថៃនឹងមើលឃើញពីការធ្វើដំណើរក្នុងស្រុកចំនួន ៧២,៥ លានដង ដែលបង្កើតប្រាក់ចំណូលប្រមាណ ៣៣៥ ប៊ីលានបាត។ បើតាមលោកស្រី Thapanee ទោះបីជាខេត្តជាច្រើនកំពុងរងគ្រោះដោយទឹកជំនន់ក៏ដោយ ក៏វាមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ទំនុកចិត្តទេសចរណ៍នោះដែរ ដោយលំហូរភ្ញៀវនៅតែមានស្ថិរភាពនាសប្តាហ៍កន្លងមក។
គួរគូសបញ្ជាក់ថា ទន្ទឹមនឹងការនាំចេញ វិស័យទេសចរណ៍រំពឹងថាជាវិស័យសំខាន់ដែលជំរុញសេដ្ឋកិច្ចថៃនៅឆ្នាំនេះ ចំពេលដែលកំណើនសេដ្ឋកិច្ចថៃដើរអូសជើង ដោយសារតែបញ្ហាផ្សេងៗ រួមទាំងការធ្លាក់ចុះនៃផលិតកម្ម និងកម្សោយនៃតម្រូវការ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


