ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីបង្កើនការប្រើប្រាស់រថយន្តក្រុងអគ្គិសនី ដើម្បីដោះស្រាយការបំពុលបរិយាកាស
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបង្កើនការប្រើប្រាស់ធនធាន និងមូលនិធិបៃតង ដើម្បីបង្កើនប្រព័ន្ធដឹកជញ្ជូនសាធារណៈអគ្គិសនី ក្នុងគោលបំណងកាត់បន្ថយការបំពុលបរិយាកាស និងលើកទឹកចិត្តឱ្យប្រើប្រាស់ឥន្ធនៈស្អាត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara។

មន្រ្តីបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូណេស៊ី លោក Rachmat Kaimuddin បានកត់សម្គាល់កាលពីថ្ងៃសុក្រថា៖ «យើងមានបំណងចង់ឱ្យមានជីវឥន្ធនៈស្អាតនៅត្រីមាសទី ៤ ឆ្នាំ ២០២៤ និងប្រេងសាំងស្អាតនៅត្រីមាសទី ១ ឆ្នាំ ២០២៥»។
លើសពីនេះ លោក Rachmat បានកត់សម្គាល់ថា លើសពីនេះ ឥណ្ឌូណេស៊ីបានពង្រីកលទ្ធភាពនៃបណ្ដាញរថយន្តក្រុង TransJakarta និងការប្រើប្រាស់រថយន្តក្រុងអគ្គិសនី (EV) ។ បណ្ដាញ TransJakarta បានប្រើប្រាស់រថយន្តក្រុង EV ចំនួន ២០០ គ្រឿង ហើយគ្រោងនឹងបន្ថែមប្រមាណ ២០០ គ្រឿងទៀត នៅចុងឆ្នាំ ២០២៤។

ជាមួយគ្នានេះ លោកបានលើកឡើងពីការយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំពុលពីរោងចក្រថាមពលចំហាយ (PLTU) ដែលជាប្រភពនៃការបំពុល ជាពិសេសក្នុងតំបន់ទីក្រុង ដូចជាទីក្រុងហ្សាការតា បន្ទាប់មកគឺការបំភាយឧស្ម័នចេញពីយានយន្ត ការដុតចំហ និងគុណភាពនៃឥន្ធនៈឥណ្ឌូណេស៊ី ដែលមិនទាន់បំពេញតាមស្តង់ដារអឺរ៉ុបហើយនោះ។
លោកក៏បានចង្អុលបង្ហាញផងដែរ ពីភាពគ្មានប្រសិទ្ធភាពនៃការចំណាយក្នុងការអនុវត្តដំណោះស្រាយដើម្បីកាត់បន្ថយការបំពុលបរិយាកាស ដែលចាំបាច់ត្រូវមានការសម្របសម្រួលពីភាគីពាក់ព័ន្ធផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


