ព័ត៌មានអន្ដរជាតិ
ថៃអាចខាតបង់សេដ្ឋកិច្ចរហូតដល់ជាង ៨០០ លានដុល្លារ ដោយសារតែទឹកជំនន់
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានអះអាងកាលពីថ្ងៃចន្ទថា ទឹកជំនន់នៅភាគខាងជើងប្រទេសថៃមានសភាពធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៨០ ឆ្នាំចុងក្រោយនេះ និងអាចបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចរហូតដល់ដល់ ២៧ ប៊ីលានបាត (៨១១ លានដុល្លារ)។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធានសហព័ន្ធ លោក Kriengkrai Thiennukul បានថ្លែងថា៖ «យើងប៉ាន់ប្រមាណថា ទឹកជំនន់បានបណ្តាលឱ្យមានការខូចខាតពី ២៥-២៧ ប៊ីលានបាត ដល់សេដ្ឋកិច្ច និងសហគ្រិននៅក្នុងតំបន់»។ លោកបានចង្អុលទៅលើការបំផ្លិចបំផ្លាញនៃតំបន់កសិកម្ម និងចម្ការដំណាំហូបផ្លែ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅថៃ និងមីយ៉ាន់ម៉ា ខណៈមានការព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងជោគជាំមកលើប្រទេសថៃបន្ថែមទៀតនាសប្តាហ៍នេះ។
លោក Kriengkrai បានបន្តទៀតថា សមាជិក FTI ចំនួន ៦០ នៅខេត្តឈៀងរ៉ៃ បានរងផលប៉ះពាល់ដោយទឹកជំនន់ រួមទាំងការខូចខាតដល់រោងចក្រ ម៉ាស៊ីន រថយន្ត និងសម្ភារៈការិយាល័យ។ លោកបន្តថា ការិយាល័យ FTI នៅឈៀងរ៉ៃត្រូវបានបញ្ជាឱ្យវាយតម្លៃការខូចខាតដោយទឹកជំនន់ ដូច្នេះវិធានការដើម្បីទូទាត់សងការខូចខាតអាចត្រូវបានចាប់ផ្តើមនៅសប្តាហ៍នេះ។
មន្រ្តីថៃដដែលបន្ថែមថា សមាជិក FTI ដែលផលិតទំនិញប្រើប្រាស់ ទទួលបានការស្នើសុំឱ្យបង្កើនសមត្ថភាពផលិតកម្មរបស់ពួកគេ ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋចំពេលមានវិបត្តិទឹកជំនន់ ខណៈសមាជិកភាគច្រើនក្នុងខេត្តឈៀងរ៉ៃ ស្ថិតនៅក្នុងឧស្សាហកម្មកែច្នៃកសិកម្ម។

គួរគូសបញ្ជាក់ថា ប្រទេសថៃ ក៏ដូចជាប្រទេសក្នុងតំបន់ផ្សេងៗទៀតរួមមានឡាវ មីយ៉ាន់ម៉ា និងវៀតណាម កំពុងប្រឈមមុខដោយសារតែទឹកជំនន់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងជោគជាំ ដែលកាន់តែដុនដាបដោយសារតែចំហាយព្យុះទីហ្វុងយ៉ាកជី។
កាលពីដើមឆ្នាំនេះ មន្រ្តីថៃធ្លាក់បានព្រមានរួចហើយ ឱ្យប្រទេសត្រៀមខ្លួនសម្រាប់ទឹកជំនន់ធ្ងន់ធ្ងរ។ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ទឹកជំនន់កំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣០ ០៧៣ គ្រួសារ ក្នុងខេត្តចំនួន ១២ របស់ថៃ ដែលភាគច្រើននៅភាគខាងជើងប្រទេស ខណៈផលប៉ះពាល់ក៏កំពុងកើនឡើងតាមបណ្ដាខេត្តផ្សេងៗទៀត ជាពិសេសនៅភាគឦសានកាលពីថ្ងៃអាទិត្យ ខណៈខាងឧត្តុនិយមបានរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងសប្តាហ៍នេះ។
អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ លោក Chaiwat Chuntirapong បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ចាប់ពីពាក់កណ្ដាលខែសីហា ដល់ពាក់កណ្ដាលខែកញ្ញា ទឹកជំនន់បានសម្លាប់មនុស្ស ៤៣ នាក់ បង្ករបួស ២៤ នាក់ និងប៉ះពាល់ដល់ ១៣៣ ០៤០ គ្រួសារ នៅទូទាំងខេត្តចំនួន ២៨ ដែលមានពាក់កណ្ដាលនៅតំបន់ភាគខាងជើង៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


