ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករនាំចេញថៃ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ១៤ ខែ
តម្លៃនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ១៤ ខែ នាសប្តាហ៍នេះ ដោយសារតែសម្ពាធនៃតម្រូវការខ្សោយ និងការប្រកួតប្រជែងពីប្រទេសនាំចេញផ្សេងៗទៀតដែលលក់អង្ករក្នុងតម្លៃថោកជាងថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។

អង្ករថៃបាក់៥ភាគរយ បានលក់នៅតម្លៃ ៥៦០ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតរាប់តាំងពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣។ តម្លៃដដែលនេះ ធ្លាក់ចុះពីការជួញដូរ ៥៦៥ ដុល្លារ/តោន កាលពីសប្ដាហ៍មុន។
បើតាមរ៉យទ័រ ពាណិជ្ជករនៅទីក្រុងបាងកក បានអះអាងថា មានតម្រូវការមកពីប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែអ្នកនាំចូលអង្ករកំពុងទិញអង្ករពីប្រទេសនាំចេញផ្សេងៗទៀតក្នុងតម្លៃទាប ចំពេលដែលការឡើងថ្លៃនៃប្រាក់បាត ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្កររបស់ប្រទេសផងដែរ ក្នុងបរិបទដែលការប្រកួតប្រជែងនៃតម្លៃកាន់តែខ្លាំង។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយថា ផលប៉ះពាល់នៃកំណើនតម្លៃប្រាក់បាតលើការនាំចេញ នឹងកាន់តែបង្ហាញច្បាស់ក្នុងរយៈពេល៣ខែខាងមុខ ជាពិសេសលើទំនិញកសិកម្ម។ បន្ថែមពីនេះ មានការព្រួយបារម្ភថា តម្លៃអង្ករថៃនឹងធ្លាក់ចុះកាន់តែខ្លាំងបន្ថែមទៀត នៅពេលឥណ្ឌាដកការរឹតត្បឹតលើការនាំចេញអង្កររបស់ខ្លួន ដែលការណ៍នេះអាចនឹងកើនឡើងនៅចុងឆ្នាំ។
យោងតាមរ៉យទ័រ នាសប្ដាហ៍នេះ អង្ករឥណ្ឌាបាក់ ៥ ភាគរយ លក់នៅតម្លៃ ៥៣៦ ដុល្លារ/តោន កើនឡើង ២ ដុល្លារ ធៀបនឹងសប្ដាហ៍មុន ខណៈប្រភេទអង្ករដូចគ្នារបស់វៀតណាម លក់នៅតម្លៃ ៥៦៥ ដុល្លារ/តោន ធ្លាក់ចុះពីប្រហែល ៥៨០ ដុល្លារ កាលពីសប្ដាហ៍មុន។ អាជីវករវៀតណាមនិយាយថា តម្លៃអង្ករធ្លាក់ចុះ គឺដោយសារតែការប្រកួតប្រជែងពីប្រទេសនាំចេញ រួមមានទាំងថៃ និងកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


