សេដ្ឋកិច្ច
ក្រសួងរៀបចំដែនដី ឱ្យអតិថិជនរបស់បុរីមហាសេដ្ឋី ត្រៀមឯកសារ ដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ បញ្ចប់ទំនាស់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យអតិថិជនរបស់បុរីមហាសេដ្ឋី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្រសួងរៀបចំដែនដី បានសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយម្ចាស់បុរីមហាសេដ្ឋី និងភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់បញ្ហា ខណៈក្រសួងកកំពុងដំណើរការរៀបចំឯកសារ និងនីតិវិធី ដើម្បីឱ្យអតិថិជនមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិចំពោះអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% និងធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជនដែលបង់ប្រាក់មិនទាន់គ្រប់ចំនួន។
កាលពីឆ្នាំ ២០១៧ ប្រជាពលរដ្ឋប្រមាណ ៥០ នាក់ ដែលជាអតិថិជនបុរីមហាសេដ្ឋី បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខ ការិយាល័យលក់របស់បុរីមហាសេដ្ឋីទាមទារឱ្យម្ចាស់បុរីផ្ដល់ប័ណ្ណកម្មសិទ្ធិឱ្យពួកគាត់ទៅតាមកិច្ចសន្យា។
ឆ្លើយតបបញ្ហានេះ លោក សំ ចេក តំណាងម្ចាស់ក្រុមហ៊ុនបុរីមហាសេដ្ឋី ធ្លាប់បញ្ជាក់ថា ខាងបុរីមហាសេដ្ឋីមិនបានបោកប្រាស់អតិថិជន ដែលបានចំណាយលុយមកទិញផ្ទះនៅក្នុងបុរីមហាសេដ្ឋីនោះទេ តែខាងបុរី ទទួលស្គាល់ថា ពិតជាមានការយឺតយ៉ាវក្នុងការធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់មែនដោយសារ៖ ទី១. ប្រជាពលរដ្ឋខ្លះ បានទិញផ្ទះល្វែងបង់រំលួសពីបុរីដោយ ប្រើរយៈពេលវែងចាប់ពី១៧ឆ្នាំទៅ២០ឆ្នាំឯណោះ។ ទី.២ ពលរដ្ឋខ្លះទិញផ្ទះរួចតែ មិនទាន់ប្រគល់ថវិកាគ្រប់ចំនួននៅឡើយ។ ទី៣. អ្នកខ្លះ ទៀត ទិញផ្ទះបានហើយ តែបែរជាមកខ្ចីថវិកាពីខាងបុរីទៅវិញដើម្បីយកទៅពង្រីកមុខរបរអាជីវកម្មទទួលទានរបស់ខ្លួន។ទី៤. អ្នកទិញផ្ទះបាន តែបែជាចង់លក់វិញក៍មាន ទើបធ្វើឲ្យខាងបុរីមហាសេដ្ឋីមិនអាចផ្ដល់ប័ណ្ណកម្មសិទ្ធិជូនបាន៕
សេចក្ដីប្រកាសព័ត៌មានខាងក្រោម៖

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


