Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​នឹង​អាចកើប​ចំណូលជាង​ ៥០ ប៊ីលាន​ដុល្លារ​ ពីការ​ចិញ្ចឹមបង្កង​ប៉ាក

បានផុស

នៅ

ក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់​ឥណ្ឌូណេស៊ី បាន​​​ព្យាករទុក​ថា ការចិញ្ចឹមបង្កង​ប៉ាក​​​របស់ឥណ្ឌូណេស៊ីនឹងមានសក្តានុពលសេដ្ឋកិច្ចរហូតដល់ ៥៣ ប៊ីលានដុល្លារ គិត​នៅត្រឹម​ឆ្នាំ ២០៣០។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Antara កាល​ពី​ថ្ងៃ​ពុធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកវារីវប្បកម្មរបស់​ក្រសួង លោក​ Tb Haeru Rahayu បាន​និយាយ​កាល​ពី​ថ្ងៃពុធថា បង្កង​ប៉ាក​របស់ឥណ្ឌូណេស៊ី​មានសក្តានុពលមិនធម្មតា បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ បង្កង​ប៉ាក​​​គឺជាទំនិញសំខាន់មួយក្នុងចំណោមទំនិញសំខាន់ទាំង​៥របស់ប្រទេស ដែល​​មាន​ក្នុង​គម្រោងគំរូកសិកម្មប្រកបដោយនិរន្តរភាព។

លោក​បាន​បន្តថា​ កាលពីឆ្នាំមុន ឥណ្ឌូណេស៊ី​បាន​ទិន្នផល​ត្រឹមតែ ៤៣៣ តោនប៉ុណ្ណោះ គិត​ជា​ទឹក​ប្រាក់ប្រមាណ ១១,៤៥ លា​ន​ដុល្លារ ​។ ជា​មួយ​គ្នា​នោះ លោក​បាន​កត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ី នៅតែផ្តោតលើការចិញ្ចឹមពូជ​បង្កងធម្មតា ទោះបីជា​បង្កង​ប៉ាក​​មាន​តម្លៃ​ខ្ពស់​ជាង​ក៏ដោយ។

យ៉ាង​ណា​មិញ​ មន្រ្តីដដែល​បន្ថែម​ថា ​នៅ​ឆ្នាំ​ក្រោយ​ ឥណ្ឌូណេស៊ី​អាច​កើប​ចំណូល​បាន​ប្រមាណ ២៦,៨២ លាន​ដុល្លារ​ គិត​តែ​ពីកូន​បង្កង​​ប៉ាក​​មួយ​មុខ​ប៉ុណ្ណោះ​។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ​ឥណ្ឌូណេស៊ី​នឹងក្លាយជាប្រទេស​​នាំ​មុខ​គេ​លើ​ខ្សែ​​សង្វាក់ផ្គត់ផ្គង់សកល​សម្រាប់​មុខ​ទំនិញបង្កង​ប៉ាក​ ​ដោយសារ​តែ​គំរូ​នៃ​ការ​ចិញ្ចឹម​វា​នៅ​មជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រ នៅ​ទីក្រុង​Batam ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម