សេដ្ឋកិច្ច
ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សម្រេចបានជាងពាក់កណ្ដាលត្រឹមរយៈពេល ៦ ខែ ឆ្នាំ ២០២៤
តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ៗចម្បៗចំនួន១១។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអះអាងថា វិធានការជាងពាក់កណ្ដាលត្រូវបានសម្រេចត្រឹមរយៈពេល ៦ ខែ ឆ្នាំ ២០២៤ ដែលមានវឌ្ឍនភាពល្អប្រសើរ។

វិធានការទាំងអស់សុទ្ធតែត្រូវបានចាប់ផ្ដើមអនុវត្ត ដោយនៅក្នុងនោះមានវិធានការយ៉ាងតិចមួយ ត្រូវបានសម្រេចពេញលេញដដោយក្រសួង ស្ថាប័នភាគច្រើន ខណៈក្រសួង ស្ថាប័នពន្លឿនបញ្ចប់ការអនុវត្តវិធានការទាំងនោះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤ បានចូលរួមពិធីផ្សព្វផ្សាយ «របាយការណ៍វឌ្ឍនភាពការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣»។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមគ្នារវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់សំខាន់ៗ ដែលពុំមែនគ្រាន់តែ ជាគោលដៅអរូបីប៉ុណ្ណោះទេ ប៉ុន្តែជាកំណែទម្រង់នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងសម្រាប់ធុរកិច្ច និងការវិនិយោគទូទាំងប្រទេស។
លទ្ធផលបានពីការផ្សព្វផ្សាយ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដោយទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន មកពិនិត្យដោះស្រាយ និងអន្តរាគមន៍ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ឱ្យកាន់តែមានជវភាព អំណោយផល ទាក់ទាញប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី