ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារនៅថៃសម្លាប់មនុស្ស៣នាក់ និងបង្ករបួស និងការបិទសាលារៀន
នៅព្រឹកថ្ងៃទី៣០ ខែឧសភា មានហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយនៅជិត សាលា Wat Yang Sawang Arom ស្រុក Uthong ខេត្ត Suphan Buri ប្រទេសថៃបានជំរុញឲ្យមានការឆ្លើយតបជាបន្ទាន់ និងការជម្លៀសសិស្សសាលាចេញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបណ្ដាលមកពីបុរសអាយុ៣៣ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅសង្កាត់ Ban Don បណ្ដាលឱ្យស្លាប់មនុស្ស៣នាក់ រួមមានស្ត្រី ២ នាក់និងបុរសម្នាក់ ខណៈបុរសម្នាក់ទៀតរងរបួស។
ការបាញ់ប្រហារបានកើតឡើងចម្ងាយត្រឹមតែ៥០ម៉ែត្រពីសាលារៀនប៉ុណ្ណោះដែលបណ្តាលឱ្យមានការបិទសាលាភ្លាមៗនិងជម្លៀសសិស្សចេញ។ អាជ្ញាធរបានបិទតំបន់នោះភ្លាមៗ ហើយប៉ូលិស៦នាក់ត្រូវបានដាក់ពង្រាយដើម្បីយាមត្រួតពិនិត្យនៅសាលា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ Facebook សាលារៀននោះ បានបញ្ជាក់ថា សិស្សទាំងអស់មានសុវត្ថិភាព ហើយត្រូវបានផ្លាស់ប្តូរទៅកាន់តំបន់ដែលមានសុវត្ថិភាពបំផុតនៅក្នុងបរិវេណសាលា។ ក្រុមមន្ត្រីក៏បានធានាដល់ឪពុកម្តាយ និងអាណាព្យាបាល ដោយសន្យាថា នឹងមានការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ពីការស៊ើបអង្កេតលើមូលហេតុនៅពីក្រោយការវាយប្រហារនេះ។
នៅពេលនេះ សមត្ថកិច្ចថៃកំពុងតាមដានយ៉ាងសកម្មដើម្បីកំណត់មូលហេតុនៃសោកនាដកម្មនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


