កីឡា
លោក ណុះ ស្លេះ បន្តជាប់ជាប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជា អាណត្តិថ្មី ឆ្នាំ២០២៥
លោក ណុះ ស្លេះ បន្តជាប់ជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២៥ ដល់ ២០២៩ ក្រោយធ្វើមហាសន្និបាតព្រឹកមិញនៅសាលប្រជុំ នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាប់ពហុកីឡដ្ឋានជាតិ។

លោក ណុះ ស្លេះ
ថ្លែងក្នុងមហាសន្និបាតលោក ណុះ ស្លេះ បានលើកឡើងថា ឥលូវនេះសហព័ន្ធមានគណៈកម្មាធិការប្រតិបត្តិថ្មីហើយ ដូច្នេះសូមសមាជិកទាំងអស់បន្តរួចគ្នាអភិវឌ្ឍន៍កីឡាម៉ូតូទឹកនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតមិនថាការបង្កើនធនធានកីឡាករថ្មី ឬការប្រកួតលើឆាកជាតិ-អន្តរជាតិនោះទេ។

ទិដ្ឋភាពព្រឹកមិញ
ប្រធានសហព័ន្ធរូបនេះបន្ថែមទៀតថា មានតែការរួបរួមគ្នាប៉ុណ្ណោះទើបជំរុញឲ្យកីឡាមួយនេះមានភាពល្បីល្បាញ និងរីកចម្រើនទៅបាន។ រាល់បញ្ហាប្រឈមនានាសូមសមាជិកទាំងអស់ត្រូវបើកបង្ហាញជាមួយគ្នាដើម្បីជជែករកដំណោះស្រាយរួមគ្នា។

ទិដ្ឋភាពព្រឹកមិញ
បញ្ជាក់ដែរថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងលើកទិសដៅអាណត្តិថ្មី ទី៣ ឆ្នាំ២០២៥ ដល់ ២០២៩។ ក្នុងនោះលោក ណុះ ស្លេះ បានជាប់ឆ្នោតបន្តជាប្រធានអាណត្តិថ្មីនេះផងដែរ។ ចំណែកលោក សាលី អ៊ូមើត ជាប់ជាអនុប្រធានទី១ សហព័ន្ធ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


