កីឡា
ឈ្នះមេដាយមាសស៊ីហ្គេម ៣ លើកជាប់គ្នា Rivan Nurmulki បានទៅលេងលីគបាល់ទះជប៉ុនលើកទី២
Rivan Nurmulki ជាកីឡាករបាល់ទះ ឥណ្ឌូណេស៊ី កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានគេចាត់ទុកជាកីឡាករបាល់ទះដ៏ឆ្នើមម្នាក់របស់ ប្រទេស ឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ី ជាប្រទេស ដែលមានភាពរីកចម្រើនខ្លាំងបំផុតមួយលើវិស័យកីឡាបាល់ទះក្នុងតំបន់ អាស៊ាន។ បើនិយាយអំពីកីឡាកររបស់ពួកគេវិញ ក៏មានធនធានល្អៗច្រើនផងដែរ ក្នុងនោះមានកីឡាករជាច្រើនចេញទៅលេងនៅក្រៅប្រទេស។ ជាពិសេស កីឡាករ Rivan Nurmulki ជាកីឡាករម្នាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងសមត្ថភាពវាយផ្តាច់បាល់ដ៏អស្ចារ្យ រហូតទទួលបានឱកាសទៅលេងនៅក្លិបក្នុងប្រទេស ជប៉ុន។
អ្នកលេងតួនាទីស្មាត់កម្ពស់ ២ ម៉ែត្រ រូបនេះ បានចាប់ផ្តើមអាជីពបាល់ទះនៅក្នុងឆ្នាំ ២០១៣ ដែលពេលនោះ លេងឱ្យក្លិប Surabaya Samator ក្នុងប្រទេសកំណើត។ រយៈពេល ៦ ឆ្នាំក្រោយមក រូបគេបានចេញទៅលេងនៅក្រៅប្រទេសលើកដំបូង ជាមួយក្រុម Nakhon Ratchasima របស់ ថៃ បានរយៈពេល ១ រដូវកាល។

បន្ទាប់ពីបង្ហាញសមត្ថភាពល្អនៅទីនោះ Rivan Nurmulki ទទួលបានឱកាសទៅលេងនៅលីគកំពូលបាល់ទះជប៉ុនលើកដំបូង ជាមួយក្រុម VC Nagano នៅឆ្នាំ ២០២០ ។ ការលេងរយៈពេល ២ ឆ្នាំនៅជប៉ុន រូបគេក៏បានត្រឡប់មកឥណ្ឌូណេស៊ី ដោយចូលរួមជាមួយក្រុម Surabaya Samator នៅឆ្នាំ ២០២៣ និងផ្លាស់ទៅក្រុម Jakarta STIN BIN នៅឆ្នាំ ២០២៤ ។

ទោះបីជាយ៉ាងណា កីឡាករ Rivan Nurmulki បានឱកាសទៅលេងនៅលីគជប៉ុនម្តងទៀត ដោយចូលរួមជាមួយក្រុម Wolfdogs Nagoya គឺរដូវកាល ២០២៤-២០២៥។ ក្នុងនោះអ្នកវាយផ្តាច់សញ្ជាតិ ឥណ្ឌូណេស៊ី វ័យ ២៩ ឆ្នាំរូបនេះ បានជួយឱ្យក្រុម Wolfdogs Nagoya បញ្ចប់រដូវកាល ដោយឈរនៅលេខរៀងទី ៤ ក្នុងលីគកំពូលបាល់ទះជប៉ុន និងដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងពាន Japanese Emperor’s Cup All Japan Championship។

ងាកមកចាប់អារម្មណ៍ជាមួយសមិទ្ធផលក្នុងក្រុមជម្រើសជាតិវិញ កីឡាករ Rivan Nurmulki ជាកម្លាំងដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ឈ្នះមេដាយមាស កីឡាស៊ីហ្គេម ៣ លើកជាប់ គឺនៅឆ្នាំ ២០១៩ នៅហ្វីលីពីន, ឆ្នាំ ២០២១ នៅវៀតណាម និងចុងក្រោយឆ្នាំ ២០២៣ នៅកម្ពុជា។ ជាមួយគ្នានេះ រូបគេធ្លាប់បានឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ១ លើកនៅឆ្នាំ ២០២៧ និង មេដាយសំរឹទ្ធ ១ លើកនៅឆ្នាំ ២០១៥ ព្រមទាំងបានជួយក្រុមជម្រើសជាតិឥណ្ឌូណេស៊ីឈ្នះមេដាយមាស SEA V. League ពីរលើកគឺឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤។ រូបគេបានឈ្នះជើងឯកលីគបាល់ទះឥណ្ឌូណេស៊ី ចំនួន ៤ លើក ជាមួយក្លិប Surabaya Samator និងជើងឯកលីគថៃ ១ លើកជាមួយក្លិប Nakhon Ratchasima៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


