កីឡា
ជាប្រវត្តិសាស្ត្រ! អ្នកលេងគុនខ្មែរ ៥រូបប្រកួតដណ្ដើមខ្សែក្រវាត់ ៥ខ្សែនៅសហរដ្ឋអាមេរិក
ជាប្រវត្តិសាស្ត្រហើយក្រុមគុនខ្មែរទាំង ៥រូបរួមមាន ឡៅ ចន្ទ្រា ឡៅ ចិត្រា លន បញ្ញា ពេជ្រ សម្បត្តិ និង អេ យ៉ានុត នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ ៥គ្រឿងនៅលើទឹកដីសហរដ្ឋអាមេរិកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះ។
ការប្រកួតដណ្ដើមខ្សែក្រវាត់នេះ
ទី១ កីឡាការិនី អេ យ៉ានុត ប៉ះ Victoria Bogdan
ទី២ កីឡាករ ឡៅ ចន្ទ្រា ប៉ះ Juan Jackson
ទី៣ កីឡាករ ឡៅ ចិត្រា ប៉ះ Evan Bouton
ទី៤ កីឡាករ លន បញ្ញា ប៉ះ Jose Aouino
ទី៥ កីឡាករ ពេជ្រ សម្បត្តិ ប៉ះ Malcolm Hill
នេះជាការប្រកួតលើកទី២ ហើយសម្រាប់កីឡាករ ពេជ្រ សម្បត្តិ និងកីឡាការិនី អេ យ៉ានុត លើទឹកដីសហរដ្ឋអាមេរិក។ កាលលើកទី១ នោះ សម្បត្តិ ផ្ដួលកីឡាករ Edgar Tabares ឲ្យសន្លប់នៅទឹកទី២ ដណ្ដើមបានខ្សែក្រវាត់១គ្រឿង។ ចំណែក យ៉ានុត ចាញ់ពិន្ទុ Fayeda An។ កុំភ្លេចរង់ចាំទស្សនាការប្រកួតក្រុមគុនខ្មែរលើទឹកដីសហរដ្ឋអាមេរិកនេះទាំងអស់គ្នានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ពេលវេលានៅអាមេរិក និងត្រូវជាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៧ព្រឹក ពេលវេលានៅកម្ពុជា៕


កម្មវិធីប្រកួត (រូបភាពលើផេកគ្រុឌ)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


