ព័ត៌មានអន្ដរជាតិ
ថៃព្រួយបារម្ភពីការធ្លាក់ចុះនៃឧស្សាហកម្មរថយន្ត
ថៃកំពុងព្រួយបារម្ភពីការធ្លាក់ចុះនៃឧស្សាហកម្មរថយន្តនៃប្រទេសរបស់ខ្លួន ដោយរំពឹងថា ផលិតកម្មនឹងមិនសម្រេចបានតាមគោលដៅ ១,៧ លានគ្រឿងនៅឆ្នាំ ២០២៤ នោះទេ ដោយសារតែការលក់ និងការនាំចេញបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្មីៗនេះ។
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា ការផលិតរថយន្តអាចប្រឈមនឹងការធ្លាក់ចុះទៅកម្រិតមួយទៀតនៅឆ្នាំ ២០២៤ ដោយយក្រុមមន្ត្រីបានព្យាករណ៍ថា នឹងធ្លាក់ចុះយ៉ាងខ្លាំងពីគោលដៅដើមចំនួន ១,៧ លានគ្រឿង។
ទស្សនវិស័យសម្រាប់វិស័យឧស្សាហកម្មរថយន្តថៃ បានធ្លាក់ចុះជាលំដាប់រួចហើយនៅឆ្នាំនេះ។ កាលពីខែកក្កដា FTI បានទម្លាក់ការព្យាករផលិតកម្មពី ១,៩ លានគ្រឿង មកត្រឹម ១,៧ លានគ្រឿង។
មន្រ្តី FTI លើកឡើងថា ខណៈការលក់ក្នុងស្រុកដាំក្បាលចុះ ទីផ្សារសកលក៏នៅតែបន្តរងសម្ពាធ ដែលនេះតម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តកាត់បន្ថយផលិតកម្មរបស់ខ្លួន។
បញ្ហានៃការនាំចេញរបស់ឧស្សាហកម្មនេះ កាន់តែស្ដែងទៅៗ នៅពេលការនាំចេញរថយន្តបានធ្លាក់ចុះ ១៧,៦ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅខែកញ្ញា។ ជាសរុប ការនាំចេញបានធ្លាក់ចុះ ៦,៤ ភាគរយ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤។ មន្រ្តី FTI បានលើកឡើងថា ភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចនៅក្នុងទីផ្សារសំខាន់ៗ និងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា គឺជាបញ្ហា ដោយការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ រួមទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក អាល្លឺម៉ង់ ជប៉ុន និងបណ្តាប្រទេសអាស៊ានមួយចំនួន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ក្នុងស្រុកឯណេះវិញ ការលក់បានធ្លាក់ចុះ ២៥,២ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ ខណៈផលិតកម្មសរុប បានធ្លាក់ចុះ ២៥ ,៤ ភាគរយ គិតតែក្នុងខែកញ្ញា ដែលធ្វើឱ្យផលិតកម្មប្រចាំឆ្នាំធ្លាក់ចុះ ១៨,៦ ភាគរយ។ បញ្ហានេះ កើតឡើងនៅពេលបណ្ដាធនាគាររឹតបណ្ដឹងលើការផ្ដល់ប្រាក់កម្ចី ពេលកម្ចីមិនដំណើរការកើនឡើង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៧ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ