ព័ត៌មានជាតិ
រដ្ឋាភិបាលបានអនុម័តការចុះបញ្ជីតាមប្រព័ន្ធអនឡាញដល់ក្រុមហ៊ុនប្រមាណ៤ម៉ឺន ជាមួយទុនជាង១៤ពាន់លានដុល្លារ
ក្រុមហ៊ុនប្រមាណ ៤០ ពាន់បានចុះបញ្ជីដោយជោគជ័យតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានដោយមានដើមទុនសរុបជាង ១៤ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៤ កើនពី៩ពាន់លានដុល្លារកាលពីដំណាច់ឆ្នាំ២០២៣។ នេះបើយោងតាម Online Business Registration Service (OBR)។

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាលទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនទៀត។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានប្រាប់កម្ពុជាថ្មីថា ការរឹតបណ្តឹងច្បាប់ ការសម្រួលនីតិវិធីដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចធ្វើការចុះបញ្ជីពីចម្ងាយ និងចំណេះដឹងប្រព័ន្ធបច្ចេកវិទ្យា បានជួយឱ្យចំនួនអាជីវកម្មចុះបញ្ជីកើនឡើងជាបន្តបន្ទាប់។

អ្នកឧកញ៉ា លឹម ហេងបានបន្ថែមថា ការចុះបញ្ជីនៅអាជ្ញាធរ នឹងផ្តល់ផលប្រយោជន៍ទាំងអាជ្ញាធរ និងម្ចាស់អាជីវកម្ម ជាពិសេសជួយឱ្យការទិញ-លក់ទំនិញមានតម្លាភាពជាងមុន(ទប់ស្កាត់ការលក់បង្ខូចថ្លៃ) ព្រោះប្រភេទអាជីវកម្មដូចគ្នា គឺត្រូវគោរពច្បាប់ដូចគ្នា បង់ពន្ធដូចគ្នា និងអាចទទួលបានការជួយគាំទ្រពីរដ្ឋាភិបាលក្នុងករណីមានបញ្ហាដូចគ្នា។
លោកលើកឡើងថា៖«យើងពិតជាចង់ឃើញគ្រប់អាជីវកម្មទាំងអស់ត្រូវស្ថិតនៅក្រោមច្បាប់។ ក្រៅពីការផ្តល់ផលប្រយោជន៍ដូចរៀបរាប់ខាងលើ ការបង្កើតអាជីវកម្មដោយមានច្បាប់ត្រឹមត្រូវ ក៏អាចជាព័ត៌មានល្អសម្រាប់ទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបើកអាជីវកម្មនៅកម្ពុជាកាន់តែច្រើនផងដែរ»។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែង នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២៨ បានលើកឡើងពីកម្លាំងចលករដ៏សំខាន់របស់អ្នកប្រកបអាជីវកម្មសម្រាប់សេដ្ឋកិច្ចជាតិ និងបានជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវទៅចុះបញ្ជីនៅអាជ្ញាធរ ដើម្បីអាចឱ្យរដ្ឋាភិបាលមានព័ត៌មាន និងអាចជួយរកដោះស្រាយបានទាន់ពេលវេលានៅពេលមានបញ្ហាអ្វីមួយកើត ឡើង។
លោកបានថ្លែងថា៖«យើងចង់បានបងប្អូនចូលរួមឱ្យបានច្រើនក្នុងដំណាក់កាលអន្តរកាលនេះ ដើម្បីងាយស្រួលរដ្ឋាភិបាលចង់បានទិន្នន័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគោលនយោបាយដើម្បីជួយបងប្អូនឱ្យទាន់ពេលវេលា និងចំគោលដៅ ជាពិសេសក្នុងពេលលំបាក»៕

-
សន្តិសុខសង្គម១៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


