ព័ត៌មានជាតិ
តំណាងវិស័យកម្ពុជា និងតួកគីនឹងចុះហត្ថលេខាលើ MoU ដើម្បីលើកកម្ពស់វិស័យធុរកិច្ច វិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ
សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសភាឧស្សាហកម្មអង់ការ៉ារបស់តួកគី នឹងចុះអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើន ស្របពេលដែលកម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជមសេរីទាំងទ្វេរភាគី និងពហុភាគី។

កាលពីថ្ងៃទី១០ ខែធ្នូ គួច ផេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំបណ្តាក្រុមហ៊ុននានាដើម្បីអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។
យោងតាម CCC ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ គណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEiK) រៀបចំវេទិកាធុរកិច្ចកម្ពុជាតួកគី ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការសភាឧស្សាហកម្មអង់ការ៉ា ។
«វេទិកាធុកិច្ចនេះ នឹងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាលតួកគី និងធុរជនតួកគីនិង កម្ពុជា ដែលនឹងជួបគ្នាពិភាក្សាអំពីសក្តានុពលប្រទេសទាំងពីរ និង ស្វែងរកកាលានុវត្តភាពវិនិយោគ។ ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយ សភាឧស្សាហកម្មអង់ការ៉ា ផងដែរ ក្នុងគោលបំណងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ»។ នេះបើយោងតាម CCC។
ក្នុងដំណើរទស្សនកិច្ចរបស់អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក សុខ ចិន្តាសោភាទៅកាន់ប្រទេសតួកគីកាលពីចុងខែឧសភាកន្លងទៅនេះ ភាគីទាំងពីរបានយល់ព្រមក្នុងការស្វែងវិធីក្នុងការបើកឱ្យដំណើការហោះហើរត្រង់សំដៅលើកកម្ពស់ការដោះដូរទំនិញ ការវិនិយោគ និងទេសចរណ៍។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៣១ ខែឧសភាបានបញ្ជាក់ថា៖ «នៅក្នុងកិច្ចពិភាក្សាអំពីការវិនិយោគ គឺភាគីទាំងពីរបានឯកភាពគ្នាទៅលើតម្រូវការក្នុងការមានការហោះហើរត្រង់រវាងតួកគីនិងកម្ពុជា។ ប្រទេសតួកគីនឹងប្រឹងប្រែងលើកទឹកចិត្តឲ្យក្រុមហ៊ុនហោះហើរ Turkish Airlines ចាប់ផ្ដើមហោះហើរត្រង់មកកម្ពុជាឆាប់ៗនេះតាមតែអាចធ្វើទៅបានដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍»។
លោករដ្ឋមន្រ្តីក៏បានប្រាប់ដល់ភាគីតួកគីថា ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងដើម្បីអនុវត្តការព្រមព្រៀងគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរដែលធ្វើឡើងក្នុងគោលបំណងបង្កើនទំហំសេដ្ឋកិច្ចទ្វេភាគីឲ្យដល់ទំហំ ១ពាន់លានដុល្លារ។

លោកក៏បានស្នើដល់វិនិយោគិនតួកគីមើលទស្សនកិច្ចសិក្សានៅកម្ពុជា ដោយសារតែកម្ពុជាក៏ជាផ្នែកមួយនៃទីផ្សារដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋជាង ៦៥០លាននាក់ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដែលបណ្តាវិនិយោគិនតួកគីអាចចាប់យកឱកាសបណ្តាក់ទុនរកស៊ីនិងធ្វើការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


