សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គ្រោងតភ្ជាប់គោលដៅហោះហើរថ្មីទៅជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបឆាប់ៗនេះ
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) មានផែនការពង្រីកបណ្ដាញផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ ដោយគ្រោងតភ្ជាប់បើកជើងហោះហើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកន្លែងផ្សេងទៀតឱ្យបានឆាប់ ហើយគ្រោងនឹងបើកជើងហោះហើរឆ្ពោះទៅទ្វីបអឺរ៉ុបនៅឆ្នាំ ២០២៦ ខាងមុខ ស្របពេលដែលវិស័យអាកាសចរណ៍កម្ពុជាកំពុងមានការីកចម្រើន ដែលជំរុញដោយកំណើននៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ បញ្ជាក់ថា សម្រាប់ការតភ្ជាប់គោលដៅហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា រវាងទីក្រុងភ្នំពេញ និងទីក្រុងបាងកកនឹងចាប់ផ្ដើមនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយហោះហើរមួយជើងរៀងរាល់ថ្ងៃ។
លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាប្ដេជ្ញាបំពេញបេសកម្មក្នុងនាមជាអាកាសចរណ៍ជាតិ តាំងពីការបង្កើមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា។
លោក Zhan David បញ្ជាក់ថា ក្រុមហ៊ុន តែងតែផ្ដល់សេវាកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួល។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) ទើបតែបានប្ដូរឈ្មោះថ្មី ដើម្បីធ្វើឱ្យប្រសើរឡើងនូវម៉ាកសញ្ញា និងយុទ្ធសាស្ត្រឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយនឹងឋានៈជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ កម្ពុជា ទទួលបានអ្នកដំណើរតាមជើងហោះហើរជិត ៥ លាននាក់ (៤ ៩៧៨ ៦៦៣) មានការកើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


