សេដ្ឋកិច្ច
លោក គា បូរាណ៖ វិស័យធនាគារនៅកម្ពុជាឆ្នាំ២០២៥ ត្បិតប្រឈមបញ្ហា តែក៏បង្ហាញពីស្ថិរភាពល្អប្រសើរ
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានលើកឡើងថា វិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជាសម្រាប់ឆ្នាំ២០២៥ បើទោះបីជាកម្ពុជាបានជួបប្រទះនូវបញ្ហាមួយចំនួនក៏ដោយ ប៉ុន្តែក៏បានបង្ហាញពីស្ថិរភាពល្អប្រសើរមួយនៅក្នុងវិស័យនេះ បើធៀបទៅនឹងឆ្នាំ២០២៤ ។

ពាក់ព័ន្ធទៅនឹងវិស័យធនាគារ លោក គា បូរាណ បានមានប្រសាសន៍ថា ជារួមយើងអាចមើលឃើញពីភាពល្អប្រសើរនៃវិស័យធនាគារក្នុងឆ្នាំ២០២៥ តាមរយៈការកើនឡើងនៃទ្រព្យសកម្មសរុបរបស់វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលកើនឡើងជិត ១០% ឈានទៅដល់ទឹកប្រាក់ប្រមាណ ១០១ពាន់លានដុល្លារ។
ទី២ កំណើនឥណទានក៏មានភាពល្អប្រសើរដូចគ្នាដែរបើធៀបជាមួយឆ្នាំ២០២៤ ទោះបីជាមានភាពយ៉ឺតយ៉ាវធៀបទៅនឹងមុនពេលការរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែយើងអាចនិយាយបានថាវាមានភាពល្អប្រសើរជាងនៅឆ្នាំ២០២៤ ដែលមានការកើនឡើងប្រមាណជាង ៤% រហូតទៅដល់ទឹកប្រាក់ប្រមាណជាង ៦៣ ពាន់លានដុល្លារ។

អ្វីដែលកាន់តែល្អជាងនេះទៅទៀត លោក គា បូរាណ ថា គឺជាការកើនឡើងនៃប្រាក់សន្សំរបស់អតិថិជននៅក្នុងវិស័យធនាគារ ដោយក្នុងនោះមានការកើនឡើងបានជាង ១៤% ឈានទៅដល់ទឹកប្រាក់ប្រមាណ ៦៦ ពាន់លានដុល្លារ។ ដូច្នេះតាមរយៈនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាមានការជឿជាក់ទៅលើប្រព័ន្ធធនគារ ប្រព័ន្ធធនាគារនៅមានភាពរឹងមាំ សាច់ប្រាក់បង្វិលនៅក្នុងវិស័យធនាគារមានភាពល្អប្រសើរ ដើមទុនបម្រុងនៅក្នុងវិស័យធនាគារក៏មានភាពល្អប្រសើរដូចគ្នាដែរ។
ទន្ទឹមនឹងការកើនឡើងនេះ លោក គា បូរាណ បានបន្តថា ក៏នៅមានផលវិបាកខ្លះដែលបានជួបប្រទះគឺបំណុលឥណទានមិនដំណើរការ។ បំណុលឥណទានមិនដំណើរការ ក៏មានការកើនឡើងដូចគ្នាដែរ ប៉ុន្តែកើនឡើងក្នុងកម្រិតមួយទាប បើធៀបជាមួយនឹងឆ្នាំ២០២៤ ព្រោះតួរលេខនៅចុងឆ្នាំ២០២៥ ធនគារមិនដំណើរការមានប្រមាណជាង ៨% កើនឡើងពីជាង ៧% កាលពីឆ្នាំ២០២៤ តែបើធៀបជាមួយកំណើនកាលពីឆ្នាំចាស់ មិនឡើងខ្លាំងដូលកាលពីឆ្នាំ២០២៣ មកឆ្នាំ២០២៤ ។

លោក គា បូរាណ ក៏បានបន្ថែមថា បើយើងមើលទៅលើតួរលេខនៃការកើនឡើងទាំងអស់នេះ មានន័យថា ប្រព័ន្ធធានាគារនៅកម្ពុជាបានចាប់ផ្តើមងើបឡើងវិញ ដំណើរការល្អប្រសើរឡើងវិញ ទោះស្ថិតនៅក្នុងបរិបទមួយដែលប្រទេសកម្ពុជាយើងជារួមមានជួបការលំបាកពីឆ្នាំ២០២៥៕
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


