សេដ្ឋកិច្ច
គណនី Mobile users ជាង ១០ លាន កំពុងប្រើប្រាស់ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាសម្រាប់ឆ្នាំ ២០២៥ មានប្រជាជនកម្ពុជាជាង ១០ លាន Mobile users កំពុងតែប្រើប្រាស់ប្រព័ន្ធ Mobile app របស់ប្រព័ន្ធធនាគារ ដូច្នេះយើងអាចនិយាយជារួមបានថា ពីមួយឆ្នាំទៅមួយឆ្នាំមានភាពល្អប្រសើរទៅលើការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ។

នៅក្នុងបទសម្ភាសជាមួយ «កម្ពុជាថ្មី» លោក គា បូរាណ បានលើកឡើងថា ប្រសិនយើងមើលពីជ្រុងមួយនៃការទទួលយកឥណទាន ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះដោយយោងតាមតួរលេខរបស់ CBC មានប្រជាជនប្រមាណជាង ៥ លាននាក់ កំពុងតែទទួលយកសេវាឥណទានពីវិស័យធនគារ។
ប៉ុន្តែ តាមរបាយការណ៍ពីធនាគារជាតិ នៃកម្ពុជាសម្រាប់ឆ្នាំ២០២៥ មានប្រជាជនកម្ពុជាជាង ១០ លាន Mobile users កំពុងតែប្រើប្រាស់ប្រព័ន្ធ Mobile app របស់ប្រព័ន្ធធនាគារ ក្នុងចំណោម ១០ លានគណនីនេះយើងមិនអាចសន្និដ្ឋានបានទេថា មានប៉ុន្មាននាក់ជារួម ព្រោះមនុស្សម្នាក់អាចមានច្រើនគណនី។

និយាយដល់ចំណុចនេះ លោក គា បូរាណ បានបន្ថែមថា ជាកត្តាជំរុញដើម្បីឱ្យប្រជាជនកម្ពុជាប្រើប្រាស់ប្រព័ន្ធឌីជីថលបានកាន់តែល្អប្រសើរមានកត្តាជំរុញ ២ សំខាន់ ទី១ កត្តាចំណេះដឹង និងការប្រើប្រាស់ និងកត្តាទី២ ហេដ្ឋារចនាសម្ព័ន្ធរួម ដោយរាប់ចាប់តាំងពីប្រព័ន្ធអ៊ីនធឺណេត ប្រព័ន្ធទូទាត់រួមគ្នា នេះអាចចាត់ទុកជាមោទនភាពមួយសម្រាប់កម្ពុជា ដោយធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់បាគង។
លោកបានគូសបញ្ជាក់ថា នៅមុនពេលដែលប្រព័ន្ធបាគងដាក់ឱ្យដំណើរការ ការផ្ទេរប្រាក់ ការទូទាត់ប្រាក់រវាងអតិថិជនជាមួយដៃគូពាណិជ្ជកម្ម អ្នកលក់អីវ៉ាន់ គឺមានការលំបាក ការវេលុយពីគ្រឹះស្ថានធនាគារមួយ ទៅគ្រឹះស្ថានធនាគារមួយទៀត អស់កម្រៃសេវាច្រើន មានការលំបាក ហើយថែមទាំងមានភាពយឺតយ៉ាវថែមទៀតផង។

ប៉ុន្តែបច្ចុប្បន្ននេះ តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង បើទោះជាទៅដល់កន្លែងណាក៏ដោយនៅលើទៅផ្សារទាំងអស់ក្នុងប្រទេសកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជាអាចទូទាត់បានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធ KH QR ហើយការផ្ទេរពីគ្រឹះស្ថានមួយ ទៅគ្រឹះស្ថានមួយ និងពីគណនីមួយ ទៅគណនីមួយទៀត មានភាពរហ័សងាយស្រួល និងធូថ្លៃ។
ដូច្នេះហើយ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ប្រសិនបើកម្ពុជាអាចធ្វើវាឱ្យបានកាន់តែល្អប្រសើរនឹងជំរុញឱ្យប្រជាជនកម្ពុជាកាន់ច្រើនអាចមានលទ្ធភាពប្រើប្រាស់ជាមួយនឹងតម្លៃសមរម្យ និងមិនអស់នូវថ្លៃសេវា។ ព្រោះធនាគារជាតិនៃកម្ពុជា គ្រប់គ្រងនូវប្រព័ន្ធនេះមិនបានយកកម្រៃសេវាកម្មអ្វីពីអ្នកប្រើប្រាស់ ម្យ៉ាងវិញទៀត ក្នុងនាមជាធនាគារសម្រាប់អ្នកប្រើប្រាស់កម្រិតតូច កម្រិតមធ្យមនេះក៏មិនបានយកកម្រៃសេវាពីអ្នកប្រើប្រា់ស់ដូចគ្នាដែរ ដែលនេះជាកត្តាជំរុញឱ្យមានការប្រើប្រាស់កាន់តែល្អប្រសើរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


