ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនចិនជាប្រភពវិនិយោគធំបំផុតសម្រាប់ថៃនៅឆ្នាំ ២០២៤
ក្រុមហ៊ុនចិនបានរួមចំណែកប្រមាណ ៤២ ភាគរយ នៃការវិនិយោគបរទេសជាង ៩៨១ ប៊ីលានបាត នៅក្នុងប្រទេសថៃ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation ដែលស្រង់ព័ត៌មានពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ កាលពីថ្ងៃពុធ។

ក្រុមហ៊ុនចិនបានវិនិយោគលើវិស័យជាច្រើនចាប់ពីអចលនទ្រព្យ សេវាកម្ម ភោជនីយដ្ឋាន និងការលក់រាយ។
គេមើលឃើញថា រដ្ឋាភិបាលថៃនាពេលកន្លងមកបានចេញនូវគោលនយោបាយផ្សេងៗ ដើម្បីជំរុញការវិនិយោគពីបរទេស រួមមានទាំងប្រទេសចិន។
អចលនទ្រព្យគឺជាវិស័យដ៏ធំមួយដែលវិនិយោគិនចាប់អារម្មណ៍ជាងគេ។ អាជ្ញាធរអចលនទ្រព្យឧស្សាហកម្មនៃប្រទេសថៃ (IEAT) បានរាយការណ៍កាលពីថ្ងៃពុធថា ថៃកត់ត្រាពីកំណើននៃការវិនិយោគចំនួន ៤៣,១ ភាគរយ ឆ្នាំលើឆ្នាំ ដល់ ១០៩ ប៊ីលានបាតពីក្រុមហ៊ុនចិន នៅលើអចលនទ្រព្យឧស្សាហកម្មទូទាំងប្រទេសក្នុងឆ្នាំ ២០២៤។

ប្រធានស្ដីទីរបស់ IEAT លោក Sumet Tangprasert បានប៉ាន់ស្មានថា ការកើនឡើងនៃចំនួនក្រុមហ៊ុនចិនដែលវិនិយោគនៅថៃ គឺដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសចិន ដែលជំរុញឱ្យក្រុមហ៊ុនទាំងនេះបន្ថែមការស្វែងរកមូលដ្ឋានផលិតកម្មដែលមានស្ថេរភាព ខាងក្រៅស្រុកកំណើតរបស់ពួកគេ។
គួរគូសបញ្ជាក់ថា ថៃ និងចិន កន្លងមកបានព្រមព្រៀងគ្នាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងទាំង២ ដែលបង្កើតបានជាបរិយាកាសសមស្របសម្រាប់វិនិយោគិនចិន។ ក្នុងនោះ រួមមានទាំងគម្រោង «ប្រទេស២ សួនឧស្សាហកម្មភ្លោះ (Two Countries, Twin Parks» ដែលសំដៅលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការរវាងថៃ និងចិន ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំង២ ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ ផ្លូវ របស់ប្រធានាធិបតី ស៊ី ជិនពីង៕
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


