ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីពិចារណាទិញប្រេងថោកៗពីរុស្ស៊ី ដែលរងទណ្ឌកម្មធ្ងន់ធ្ងរពីលោកខាងលិច
ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាទិញប្រេងពីរុស្ស៊ី ដែលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច ជាពិសេសអឺរ៉ុប ចាប់តាំងពីមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បញ្ជាទ័ពឱ្យឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

រដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ី លោក Bahlil Lahadalia បាននិយាយកាលពីសប្ដាហ៍មុនថា ការចូលជាសមាជិក BRICS របស់ឥណ្ឌូណេស៊ី បានបង្កើតជាលទ្ធភាពដែលរដ្ឋាភិបាលអាចទិញប្រេងរុស្ស៊ី ដែលមានតម្លៃថោកៗដោយសារតែជាប់ទណ្ឌកម្មអឺរ៉ុប។
យ៉ាងណាមិញ ការចាប់អារម្មណ៍របស់ឥណ្ឌូណេស៊ីលើប្រេងរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសនេះ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ ទោះបីបែបនេះក្ដី ប្រភពការទូតសហភាពអឺរ៉ុបម្នាក់ បានបង្ហើបប្រាប់ Jakarta Globe ឱ្យដឹងថា ប្លុកអឺរ៉ុបមិនខ្វល់ពីប្រភពផ្គត់ផ្គង់ប្រេងរបស់ឥណ្ឌូណេស៊ីនោះទេ ទោះបីជាវាបានមកពីរុស្ស៊ីក៏ដោយ។
ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំឥណ្ឌូណេស៊ី លោក Sergei Tolchenov បាននិយាយថា ប្រទេសរបស់លោកបើកចំហសម្រាប់ការចរចាទិញប្រេង។

លោកបានកត់សម្គាល់ថា រុស្ស៊ីបានចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួនជាមួយឥណ្ឌូណេស៊ី ដើម្បីប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក រួមមានប្រាក់រូពៀ (ឥណ្ឌូណេស៊ី) និងប្រាក់រូប្លិ៍ (រុស្ស៊ី) សម្រាប់ពាណិជ្ជកម្មទ្វេភាគី ខណៈក្រុងម៉ូស្គូត្រូវបានផ្ដាច់ឱ្យនៅឯកោក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីអាចផលិតប្រេងបានត្រឹមតែ ៧០០ ០០០-៨០០ ០០០ បារ៉ែល/ថ្ងៃ ប៉ុណ្ណោះ ឬស្មើនឹងពាក់កណ្ដាលនៃតម្រូវការ/ថ្ងៃក្នុងស្រុក។ ប្រទេសនេះនាំចូលប្រេងជាចម្បងពីសមាជិកអង្គការនៃប្រទេសនាំចេញប្រេង (OPEC)។
យោងតាមទិន្នន័ពីទីភ្នាក់ងារស្ថិតិឥណ្ឌូណេស៊ី (BPS) ការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេស មានចំនួនសរុបប្រហែល ៣៦,៣ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


