Connect with us

សេដ្ឋកិច្ច

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ ពិភាក្សា​លើ​កញ្ចប់​ឥណទាន ​១០០ ​លានដុល្លារ ដើម្បីរក្សាលំនឹងតម្លៃកសិផល​

បានផុស

នៅ

លោក តូច ប៊ុនហួរ និងលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ​ នៅ​រសៀលថ្ងៃទី ១៣ ​កក្កដា ២០២៦ ​បាន​ដឹកនាំកិច្ចប្រជុំ​ពិភាក្សា​លើការប្រើ​ប្រាស់​កញ្ចប់​ឥណទានថវិកាចំនួន​ ១០០ លានដុល្លារ​ របស់​រាជរដ្ឋាភិបាល​ ដើម្បីជួយរក្សាលំនឹងថ្លៃកសិផល​ឱ្យ​អស់​ពីលទ្ធភាព​ ជាប្រយោជន៍ដល់ប្រជាកសិករ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធីគោលនយោបាយនេះ ​ត្រូវបាន​ប្រកាស​ជាផ្លូវការ​ កាលពីចុងឆ្នាំ២០២៣​ ដោយ​សម្តេច​មហាបវរធិបតី​ នាយករដ្ឋមន្ត្រី​។

កន្លងមក​ ជាមួយការតម្រង់ទិស​ របស់លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់ត​ម្លៃ​បានស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាល​ និង​បានផ្តល់កិច្ចអន្ត​រាគមន៍ចំនួន​ ៥លើក​ក្នុងរូបភាពជាកម្ចីការ​ប្រាក់ទាប​ដល់រោងម៉ាស៊ីនកិនស្រូវ​ តាមរយ:ធនាគារអភិវឌ្ឍជនបទ​ និងកសិកម្ម​ ដើម្បីបង្កើន​សមត្ថភាព​ប្រមូលទិញស្រូវ និងជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាកសិករ​ ប្រកបដោយ​ប្រសិទ្ធ​ភាព​ សំដៅ​ធានាសន្តិសុខស្បៀង​ និង​លើកកម្ពស់ជីវភាពប្រជាកសិករ។

ថ្នាក់ដឹកនាំ​ក្រសួង​ និងក្រុមការងារលេខាធិការដ្ឋាន​ បានប្រជុំពិភាក្សា​ និងវាយតម្លៃ​លើប្រភេទ​កសិផល​អាទិភាព​មួយចំនួនដែលគួរស្នើសុំអន្តរាគមន៍​ ជាពិសេសដំណាំស្រូវ​ ដោយ​ផ្តោត​លើតួអង្គ​ដែល​អាចស្នើសុំ ​និង​លទ្ធភាពទទួលបានឥណទានអន្តរាគមន៍​ ត្រៀម​សម្រាប់​កិច្ចប្រជុំ​ក្រុម​ការ​ងារ​ចម្រុះសម្របសម្រួលខ្សែច្រវាក់ត​ម្លៃ​ នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម