ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មចំណីសត្វថៃ បង្កើនការនាំចូលពីអាមេរិកដល់ ២,៨ ប៊ីលានដុល្លារ
ក្នុងជំហានដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក និងបញ្ចៀសពន្ធរបស់ ត្រាំ ឧស្សាហកម្មចំណីសត្វថៃបានប្ដេជ្ញាបង្កើនការនាំចូលផលិតផលកសិកម្មពីសហរដ្ឋអាមេរិកដល់ ២,៨ ប៊ីលានដុល្លារ ក្នុងមួយឆ្នាំៗ ជាជាងនាំចូលពីប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រធានសមាគមរោងចក្រផលិតចំណីសត្វថៃ លោក Pornsil Patchrintanakul បានប្រាប់ Bloomberg News ក្នុងបទសម្ភាសន៍មួយថា សមាគមកំពុងពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីបន្ធូរបន្ថយច្បាប់មួយចំនួន ក្នុងគោលបំណងធ្វើឱ្យទំនិញសម្រាប់ផលិតជាចំណីសត្វរបស់អាមេរិកដូចជាសណ្តែកសៀង និងពោត កាន់តែប្រកួតប្រជែងក្នុងការនាំចូល។
លោក Pornsi បាននិយាយថា ការបន្ទាប ឬលុបចោលពន្ធនាំចូលរបស់ថៃ ២ ភាគរយ លើសណ្តែកសៀងរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើទៅបានតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាចលើកទឹកចិត្តឱ្យរោងម៉ាស៊ីនផលិតចំណីសត្វថៃ ទិញបន្ថែមទៀតពីអាមេរិក ជំនួសឱ្យប្រេស៊ីល។ លើសពីនេះ ការផ្អាកជាបណ្តោះអាសន្ននៃពន្ធគយរបស់ WTO លើពោត នឹងផ្តល់អត្ថប្រយោជន៍ដល់ការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ដោយសារអាមេរិកជាប្រទេសផលិត និងនាំចេញធំបំផុតរបស់ពិភពលោក។
មន្រ្តីសមាគមដដែលបន្ថែមថា ការនាំចូលផលិតផលកសិកម្មរបស់អាមេរិក គឺជាយន្តការរហ័សក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយអាមេរិក។

តាមការប៉ាន់ស្មានរបស់សមាគម ថៃអាចនាំចូលសណ្ដែកសៀង ពោត សំណល់អេតាណុល សរុបតម្លៃ ២,៨ ប៊ីលានដុល្លារក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន ថៃនាំចូលសណ្តែកសៀងអាមេរិកតម្លៃ ៦៨,២ លានដុល្លារ និងដំណាំផ្សេងៗ ប៉ុន្តែគ្មានពោតអាមេរិកទេ។
ស្ទើរតែទាំងស្រុងនៃសណ្ដែកសៀងនាំចូលរបស់ថៃ មានប្រភពមកពីប្រេស៊ីល ខណៈតិចជាង ១ ភាគរយ មកពីសហរដ្ឋអាមេរិក។ ពោតមានប្រភពក្នុងស្រុក និងមកពីប្រទេសជិតខាងអាស៊ីអាគ្នេយ៍ ខណៈស្រូវសាលី ដែលជាសមាសធាតុចំណីសត្វមួយទៀត មានប្រភពមកពីអឺរ៉ុប។
គួរគូសបញ្ជាក់ថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ សិក្សាវិធានការដើម្បីការពារផលប្រយោជន៍ពាណិជ្ជកម្មរបស់ថៃក្នុងយុគសម័យថ្មី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ថៃបានប្ដេជ្ញាធ្វើការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មដែលថៃមានប្រមាណ ៣៥,៤ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។ កន្លងមក លោក ត្រាំ បានប្ដេជ្ញាដាក់ពន្ធលើគ្រប់ប្រទេសដែលអាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយ ឬប្រទេសដែលមិនសូវនាំចូលទំនិញអាមេរិកច្រើន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


