សេដ្ឋកិច្ច
កម្ពុជាប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់ជប៉ុនសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ បានជួបគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) និងសមាគមគ្រប់គ្រងបរិស្ថានជប៉ុនសម្រាប់ឧស្សាហកម្ម (JEMAI) ដើម្បីពិភាក្សាអំពីការប្រើប្រាស់ជំនាញ និងបទពិសោធន៍ជាច្រើនទសវត្សរ៍លើការគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ លោក HAMASAKA Takashi ប្រធានការិយាល័យលើកកម្ពស់ការគ្រប់គ្រងបរិស្ថាន នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន បានលើកឡើងពីប្រវត្តិនៃដំណើរឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលបង្កឱ្យមានការបំពុលយ៉ាងខ្លាំង។
ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុនបានអនុវត្តវិធានការច្បាប់ បទប្បញ្ញត្តិ ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបង្កើតបច្ចេកវិទ្យាគ្រប់គ្រងការបំពុល ទន្ទឹមនឹងនោះ បន្តលើកកម្ពស់ការអភិវឌ្ឍ ឧស្សាហកម្មប្រកបដោយចីរភាព។
លោកបានចែករំលែកអំពីឧត្តមានុវត្តមួយចំនួនរបស់ជប៉ុន រួមទាំងការបង្កើតអង្គភាពគ្រប់គ្រងការបំពុលសម្រាប់រោងចក្រចាប់តាំងពីឆ្នាំ១៩៧១ ព្រមទាំងសារៈសំខាន់នៃការអនុលោមតាមស្តង់ដានិរន្តរភាពអន្តរជាតិ សម្រាប់ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ឧស្សាហកម្មកម្ពុជា។

លោក ហែម វណ្ណឌី បានលើកឡើងអំពីកំណើនសេដ្ឋកិច្ច និងនគរូបនីយកម្មយ៉ាងឆាប់រហ័សរបស់កម្ពុជាមុនវិបត្តិកូវីដ១៩ ដែលនាំមកទាំងកាលានុវត្តភាព និងបញ្ហាប្រឈមផ្នែកបរិស្ថាន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគ ទន្ទឹមនឹងនោះ ពង្រឹងការអនុវត្តគោលការណ៍សង្គម បរិស្ថាន និងអភិបាលកិច្ច (ESG) ក្នុងឧស្សាហកម្ម។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើអភិក្រមតុល្យភាព ដោយរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈច្បាស់លាស់ និងជាក់ស្តែងតាមបរិបទរបស់កម្ពុជា ផ្តោតលើការអប់រំនិងការគាំទ្រវិស័យឯកជន ជាជាងការប្រើប្រាស់វិធានការផាកពិន័យ និងដាក់ទណ្ឌកម្មជាធំ។
លោក HAMASAKA បានលើកឡើងថា សមាគម JEMAI របស់ជប៉ុន បាននិងកំពុងសហការគាំទ្រក្រសួងឧស្សាហកម្មកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការបំពុលនៅក្នុងរោងចក្រសហគ្រាស ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


