Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរថ្ងៃសុក្រ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍នៅថ្ងៃសុក្រ នៅពេលដែលវិនិយោគិនរងចាំមើលការសម្រេចចិត្តរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) លើលទ្ធភាពនៃការបង្កើនផលិតកម្មប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៩៥ សេន ឬ ១,៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៥៨,២៩ ដុល្លារ/បារ៉ែល ខណៈ​តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent វិញ បាន​ធ្លាក់ចុះ ៨៤ សេន ឬ ១,៤ ភាគរយ មកនៅត្រឹម ៦១,២៩ ដុល្លារ/បារ៉ែល។​

ក្នុងអត្រាប្រចាំសប្ដាហ៍ ​ប្រេងម៉ាក Brent បានធ្លាក់ចុះជាង ៨ ភាគរយ ហើយ WTI បានធ្លាក់ចុះប្រហែល ៧,៧ ភាគរយ ដែលជាការធ្លាក់ចុះធំបំផុតរាប់តាំងពីចុងខែមីនា។

អ្នកវិភាគលើកឡើងថា ការធ្លាក់ចុះនេះទាក់ទងដោយផ្ទាល់ទៅនឹង​វិនិយោគិន ដែលកំពុងរងចាំមើលលើលទ្ធភាពបង្កើនផលិតកម្មរបស់ OPEC+ ដែលគ្រោងជួបប្រជុំគ្នានៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាលើបញ្ហានេះ។ ជាមួយគ្នានោះ ភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដែលបន្តអូសបន្លាយដោយសារតែសង្រ្គាមពាណិជ្ជកម្ម និងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក នៅតែដាក់បន្ទុកលើទំនុកចិត្តរបស់វិនិយោគិន ដែលធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម