ព័ត៌មានអន្ដរជាតិ
Xiaomi គ្រោងចេញលក់ម៉ូឌែលរថយន្តអគ្គិសនីថ្មីប្រជែង Tesla
ក្រុមហ៊ុនស្មាតហ្វូនចិនដ៏ល្បីឈ្មោះ Xiaomi ដែលចាប់ផ្ដើមបណ្ដាក់ទុនលើអាជីវកម្មរថយន្តនៅឆ្នាំ ២០២១ នៅពេលនេះកំពុងត្រៀមចេញលក់នូវរថយន្តអគ្គិសនី YU7 ដែលអាចនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Tesla របស់លោក អេឡុន ម៉ាសក៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកវិភាគមើលឃើញថា ការចេញលក់នូវ YU7 នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នឹងប្រកួតប្រជែងជាមួយរថយន្ត Tesla ម៉ូឌែល Y នៅលើទីផ្សារចិន ដែលជាទីផ្សារលក់រថយន្តអគ្គិសនីដ៏បំផុតនៅលើពិភពលោក។
ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun បាននិយាយនៅលើបណ្ដាញសង្គមចិន Weibo នៅថ្ងៃចន្ទនេះថា YU7 នឹងដាក់ចេញលក់រួមជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនមួយចំនួនទៀត ដូចជា បន្ទះឈីបស្មាតហ្វូន Xring O1 និងស្មាតហ្វូនម៉ូឌែល Xiaomi 15S Pro ជាដើម។
គួរគូសបញ្ជាក់ថា Xiaomi ដែលលក់ស្មាតហ្វូន និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះអស់រយៈពេល ១៥ ឆ្នាំមកនេះ បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ជាមួយនឹងការចេញលក់រថយន្តសេដានអគ្គិសនី SU7 នៅខែ ធ្នូ។ ចាប់តាំងពីពេលនេះ ម៉ូឌែល SU7 បានលក់ដាច់ជាង Model 3 របស់ក្រុមហ៊ុន Tesla ជារៀងរាល់ខែ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


