ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនជាង ១% ជុំវិញលទ្ធភាពវាយប្រហារអ៊ីរ៉ង់របស់អ៊ីស្រាអែល
តម្លៃប្រេងអន្តរជាតិ បានកើនឡើងជាង ១ ភាគរយសម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ក្រោយមានរបាយការណ៍ស្ដីពីផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអាចបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានកើនឡើង ៨៦ សេន ឬ ១,៣២ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៦,២៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹក នៅក្រុងហុងកុង។ តម្លៃអនាគតប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៩០ សេន ឬ ១,៤៥ ភាគរយ ដល់ ៦២,៩៣ ដុល្លារ/បារ៉ែល។
កំណើននៃតម្លៃប្រេងនេះ កើតឡើងក្រោយបណ្ដាញទូរទស្សន៍ CNN បានរាយការណ៍ពីរបាយការណ៍ស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបង្ហាញថា អ៊ីស្រាអែលកំពុងត្រៀមខ្លួនក្នុងការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលជាសត្រូវធំប្រចាំតំបន់មជ្ឈិមបូព៌ារបស់ខ្លួន។

អ៊ីរ៉ង់ គឺជាប្រទេសផលិតប្រេងធំទី៣ក្នុងចំណោមសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) ហើយការវាយប្រហាររបស់អ៊ីស្រាអែល អាចនឹងបង្កការរំខានដល់លំហូរប្រេងចេញពីប្រទេសនេះ។ ទន្ទឹមនឹងនេះ ក៏មានការព្រួយបារម្ភផងដែរថា អ៊ីរ៉ង់អាចសងសឹកដោយការរារាំងនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកនាំចេញប្រេងដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊ីរ៉ាក់ និងអារ៉ាប់រួម។
យ៉ាងណាមិន កំណើនតម្លៃប្រេងនៅតែមានកំណត់ ជុំវិញភាពប្រសើរឡើងនៃការផ្គត់ផ្គង់ រួមទាំងកំណើនប្រេងក្នុងស្ដុករបស់សហរដ្ឋអាមេរិក និងកំណើនផលិតកម្មក្នុងប្រទេសកាហ្សាក់ស្ថានជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


