ព័ត៌មានអន្ដរជាតិ
ថៃប្ដេជ្ញាកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិកឱ្យបាន ១៥ ប៊ីលានដុល្លារ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃប្ដេជ្ញាក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ឱ្យបាន ១៥ ប៊ីលានដុល្លារ ឬ ១/៣ ក្នុងមួយឆ្នាំ ដើម្បីជាផ្នែកមួយនៃការចរចាពន្ធគយបដិការជាមួយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក Pichai បានថ្លែងក្នុងសន្និសីទសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ ថា រដ្ឋាភិបាលថៃបានប្តេជ្ញាចិត្តចាត់វិធានការប្រឆាំងនឹងការគេចវេះពាណិជ្ជកម្ម ដើម្បីធានាឱ្យបានថា ប្រទេសថៃបង្កើតភាពជាដៃគូរយៈពេលវែង ប្រកបដោយយុត្តិធម៌ និងមានតុល្យភាពក្នុងពាណិជ្ជកម្ម និងការវិនិយោគជាមួយសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីដដែល មិនបានបញ្ជាក់ឱ្យលម្អិតថាពេលណាថៃនឹងសម្រេចបានគោលដៅកាត់បន្ថយអតិរេកពាណិជ្ជកម្មនោះទេ ខណៈថៃមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកប្រមាណ ៣៦ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។ ពន្ធក្នុងអត្រាខ្ពស់បែបនេះ អាចបង្កហានិភ័យសម្រាប់សេដ្ឋកិច្ចថៃ ខណៈសហរដ្ឋអាមេរិករួមចំណែកដល់ការនាំចេញសរុបរបស់ថៃប្រមាណ ១៨ ភាគរយ កាលពីឆ្នាំមុន។
កន្លងមក ថៃបានបញ្ជូនសំណើពាណិជ្ជកម្មមួយចំនួនទៅកាន់សហរដ្ឋអាមេរិក ដើម្បីការចរចាពន្ធគយបដិការ ៣៦ ភាគរយ ដែល ត្រាំ ដាក់លើទំនិញនាំចូលពីប្រទេសថៃ។ សំណើទាំងនោះ រួមបញ្ជូលផងដែរនូវការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំដើមកំណើនទំនិញ ការបង្កើនការនាំចូលទំនិញពីអាមេរិក ការកាត់បន្ថយរបាំងពន្ធ និងមិនមែនពន្ធគយលើទំនិញអាមេរិក និងការបង្កើនការវិនិយោគនៅសហរដ្ឋអាមេរិកជាដើម។

បើតាមប្រធានតំណាងពាណិជ្ជកម្មថៃ លោកស្រី Nalinee Taveesin កាលពីសប្តាហ៍ ក្រុមហ៊ុនថៃអាចវិនិយោគយ៉ាងតិច ២ ប៊ីលានដុល្លារនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានោះ ថៃក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមគម្រោងបំពង់បង្ហូរឧស្ម័នដ៏ធំនៅរដ្ឋអាឡាស្កា ដែលគាំទ្រដោយលោក ត្រាំ ផងដែរ។
ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Robert Godec វិញ បាននិយាយថា ភាពជាដៃគូជាមួយថៃមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ លោកថា សហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ ខណៈពាណិជ្ជកម្មអាមេរិក-ថៃ នៅតែរឹងមាំ និងបន្តកើនឡើង៕
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


