ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរ Air Cambodia នឹងផ្លាស់ប្តូរទៅប្រើប្រាស់កូដថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនអាកាសចរ Air Cambodia បានគូសបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធកក់សំបុត្ររបស់ក្រុមហ៊ុននឹងធ្វើបច្ចុប្បន្នភាព ដើម្បីផ្លាស់ប្តូរទៅប្រើប្រាស់កូដថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។

តាមការឱ្យដឹងពី ក្រុមហ៊ុនអាកាសចរ Air Cambodia កូដ KTI សម្រាប់អ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាទាំងអស់ ចំពោះការផ្លាស់ប្ដូរទៅប្រើប្រាស់កូដថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នឹងត្រូវបានអនុវត្តចំពោះរាល់ការកក់សំបុត្រយន្តហោះដែលធ្វើឡើងចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ តទៅ និងសម្រាប់ជើងហោះហើរដែលមានកាលបរិច្ឆេទធ្វើដំណើរពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។
អាស្រ័យហេតុដូចនេះ សម្រាប់អ្នកដំណើរ ក៏ដូចជាក្រុមហ៊ុនអាកាសចរនានាត្រូវត្រួតពិនិត្យ និងរៀបចំផែនការធ្វើដំណើរឱ្យបានច្បាស់លាស់មុនពេលធ្វើការកក់ជើងហោះហើរ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ 4F តម្លៃ ២ ពាន់លានដុល្លារ ដំណាក់កាលទី១ បានបិទបញ្ចប់ការសាងសង់ទាំងស្រុង និងត្រៀមបើកឱ្យដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ តម្លៃ ២ ពាន់លានដុល្លារ សាងសង់រួចរាល់នៅឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករណ៍ថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


