Connect with us

សេដ្ឋកិច្ច

​អាមេរិក​ចុះហត្ថលេខាផ្តល់ឥណទាន ​១០០ ​លានដុល្លារ ​ពង្រីកហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ​

បានផុស

នៅ

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) ​បានចុះហត្ថ​លេខា ​ផ្ដល់ហិរញ្ញប្បទានចំនួន ១០០ ​លានដុល្លារ ​ដើម្បី​ពង្រីកហេដ្ឋារចនា​សម្ព័ន្ធអាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ ដែលជា​ច្រកទ្វារ​អន្តរជាតិថ្មី​របស់​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចព្រមព្រៀងនេះ ​ត្រូវបានចុះហត្ថលេខា​ដោយ ​ឧកញ៉ា​ Pung Carolyne ​អនុប្រធានក្រុមប្រឹក្សា​ភិបាល​ នៃក្រុមហ៊ុន ​អូស៊ីអាយស៊ី ​និងលោកស្រី​ Caroline Vik ប្រធានផ្នែកគោល​នយោបាយ ​នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក​នៅថ្ងៃទី ​២២ ​មិថុនា ២០២៦។

​ឧកញ៉ា ​Pung Carolyne ​អនុប្រធានក្រុមប្រឹក្សាភិបាល ​នៃក្រុមហ៊ុន OCIC ​មានប្រសាសន៍ថា ការផ្តល់​ហិរញ្ញប្ប​ទានដែលមានការស្នើឡើងដោយ DFC​ ឆ្លុះបញ្ចាំងពីទំនុក​ចិត្តលើអនាគតសេដ្ឋកិច្ច​របស់​កម្ពុជា និងលើតួនាទីរបស់អាកាសយានដ្ឋានក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។​

ការផ្តល់ហិរញ្ញប្បទាននេះក៏បង្ហាញពីការប្តេជ្ញាចិត្ត​របស់អា​កាស​យានដ្ឋានអន្តរជាតិតេជោក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែង​ដែលគម្រោង​នឹងផ្តល់ជូនដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរ។​

​​លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC ​បានមានប្រសាសន៍ថា៖ «អ្នក​គឺជា​​ដៃគូ​ដែល​យើង​កំពុង​ស្វែងរក​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក។ យើង​សង្ឃឹម​ថា​នេះ​ជា​គម្រោង​ដំបូង​គេ​ក្នុង​ចំណោម​គម្រោង​ជាច្រើន​ដែល​យើង​ធ្វើ​ជាមួយ​គ្នា»។ ​

​លើសពីការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើង​ កិច្ចព្រមព្រៀងលិខិតសម្តែងបំណង​នេះបាន​បញ្ជាក់អំពីការស្របគ្នានៃគម្រោងជាមួយស្តង់ដារនៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែល​ត្រូវ​បានរំពឹងទុកដោយស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។​

កិច្ចព្រមព្រៀងនេះក៏ត្រូវបានរំពឹងថា នឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិន​លើវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធរបស់កម្ពុជា និង​បន្ថែមភាពទាក់ទាញរបស់ប្រទេស ​ក្នុង​នាមជាគោលដៅ​សម្រាប់ការវិនិយោគ​រយៈពេលវែង។

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល ៥ ខែ ២០២៦ អ្នកដំណើរជាង​ ២,៨ ​លាននាក់​ ចេញ-ចូល​ តាម​ផ្លូវ​អាកាស​កម្ពុជា​ ធ្លាក់ចុះ៦% ​ធៀប​នឹង​រយៈពេលដូចគ្នា​ កាលពីឆ្នាំមុន​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម