សេដ្ឋកិច្ច
សភាកម្ពុជា អនុម័តច្បាប់ចូលជាសមាជិក នៃអនុសញ្ញា ប្រាតិភោគជាអន្តរជាតិ សំដៅធានាលំហូរឥណទាន ក្នុងការទិញ លក់ អាកាសយាន
សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី ១៤ កក្កដា ២០២៦ បានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ចូលជាសមាជិក នៃអនុសញ្ញាប្រាតិភោគជាអន្តរជាតិ ដើម្បីធានាលំហូរឥណទាន ក្នុងការទិញ លក់ និងជួល អាកាសយាន។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដាក់សំណើស្នើសុំសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបរណ៍ចល័ត ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងអនុម័ត កាលពីថ្ងៃទី ២៥ មីនា ឆ្នាំ២០២៦ ហើយគណៈរដ្ឋមន្ត្រីបានសម្រេចយល់ព្រមក្នុង សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៦ មិថុនា ឆ្នាំ២០២៦ ដើម្បីបញ្ជូន សំណើនេះទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។
អនុសញ្ញា និងពិធីសារអាកាសយាន ត្រូវបានរៀបចំឡើងជាគោលការណ៍ដើម្បីដោះស្រាយបញ្ហាក្នុងការអនុវត្តសិទ្ធិ ប្រកបដោយការធានា និងមានលក្ខណៈងាយស្រួលចំពោះឧបករណ៍អាកាសយានដែលមានតម្លៃខ្ពស់ ដូចជាតួ អាកាសយាន ម៉ាស៊ីន និងឧត្ថម្ភាគចក្រជាដើម។

អនុសញ្ញា និងពិធីសារអាកាសយាន នឹងជួយដល់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល, ការលក់មាន លក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងរក្សាសិទ្ធិកម្មសិទ្ធ និងកិច្ចព្រមព្រៀងជួល ចំពោះឧបករណ៍ អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយ ក្នុងការគ្រប់គ្រងឧបករណ៍ចល័ត ដែលមានតម្លៃខ្ពស់ ដូចជាតួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ។
ការចូលជារដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារ ហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
អនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ដល់ជំនឿទុកចិត្តដល់បណ្ដាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្ដល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញ ឬជួលឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ដោយសារតែមានប្រាតិភោគជាអន្តរជាតិលើគោការអនុវត្តសិទ្ធិកាន់កាប់ឡើងវិញ ការលុបការចុះបញ្ជី និងការនាំចេញអាកាសយាន ព្រមទាំងការទូទាត់សំណង៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


