Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះបន្តិចថ្ងៃនេះ ប៉ុន្តែអាចកើនឡើងក្នុងអត្រាប្រចាំសប្ដាហ៍

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​សម្រាប់ការជួញដូរលើទីផ្សារអាស៊ី បាន​ធ្លាក់ចុះ​បន្តិចនៅព្រឹកថ្ងៃសុក្រនេះដោយសារតែកង្វល់ពីតម្រូវការ ប៉ុន្តែអាច​នឹង​កើនឡើងពេលបញ្ចប់ការជួញដូរ​ប្រចាំសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង​ឆៅនាពេលអនាគត ម៉ាក ​Brent ​បានធ្លាក់ចុះ ៥០ សេន ឬ ០,៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៨,១២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បាន​ធ្លាក់ចុះ​ ៤៥ សេន ឬ ០,៧ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦៤,១៥ ដុល្លារ/បារ៉ែល។ ​

​តម្លៃប្រេងទាំង២ម៉ាក បាន​កើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ហើយរំពឹងថានឹង​កើនឡើងក្នុងអត្រាប្រចាំសប្ដាហ៍​។

មែនទែនទៅ តម្លៃប្រេងបានកើនឡើងកាលពីដើមសប្តាហ៍ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើស្ថានីយនាំចេញប្រេងរបស់រុស្ស៊ី ប៉ុន្តែ​បាន​ធ្លាក់ចុះមកវិញក្រោយ​មក​ ​នៅពេលដែលវិនិយោគិនផ្តោតលើការធ្លាក់ចុះនៃតម្រូវការប្រេងនៅអាមេរិក​ ដោយសារតែរដូវដំណើរកម្សាន្តនៅសហរដ្ឋអាមេរិក​ ឈានមកដល់ទីបញ្ចប់នៅថ្ងៃទិវាពលកម្មជាតិ​ (១ កញ្ញា) ខាងមុខនេះ។ ​អ្នកជំនាញលើកឡើងថា ការរំពឹងទុកពីកម្សោយតម្រូវការប្រេងដាក់សម្ពាធលើតម្លៃទីផ្សារ។

យ៉ាងណាក៏ដោយ​ ការធ្លាក់ចុះនៃតែមាន​កម្រិត ដោយសារតែ​​លទ្ធភាព​ដែល​សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាច​បង្កើនទណ្ឌកម្ម​លើ​ប្រេងរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ចំពេលដែលការប្រយុទ្ធគ្នានៅតែបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម