រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ប្រាប់ថា ថៃ មិនបានបដិសេធការសម្របសម្រួលពីបរទេស ដើម្បីមកដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជានោះទេ...
ជាការផ្ញើសារដ៏ក្តៅគគុកទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន, ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានខ្លាំងៗថា បើរុស្ស៊ីប៉ុនប៉ងវាយប្រហារអ៊ុយក្រែន...
ប្រទេសថៃ បានចេញការព្រមានដល់ស្រុកចំនួន៣ក្នុងខេត្ត Songkhla អំពីជំនន់រហ័សនិងបំណាក់ដីធ្ងន់ធ្ងរ ស្របពេលព្យុះមូសុងកំពុងវាយប្រហារ។ តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥, នាយកដ្ឋានឧតុនិយមថៃ ព្រមានថា ស្រុក Hat Yai, Saba Yoi និង Sadao កំពុងប្រឈមអាសន្នធំនៃគ្រោះទឹកជំនន់និងបាក់ដី ជាឥទ្ធិពលនៃព្យុះមូសុង ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លា ឥតឈប់។ ដោយសារតែគ្រោះថ្នាក់ធ្ងន់ធ្ងរ នាយកដ្ឋានបានប្រាប់ឲ្យពលរដ្ឋត្រូវប្រញាប់ជម្លៀសនិងរើអ៊ីវ៉ាន់ព្រមទាំងរបស់មានតម្លៃ ទៅកាន់ទីទួលសុវត្ថិភាពឲ្យហើយ ថែមទាំងព្រមានឲ្យប្រយ័ត្នការឆក់ខ្សែភ្លើងផងដែរ។ ការព្រមាននេះកើតឡើងស្របពេល ថៃប្រកាសអាសន្នកម្រិតពណ៌លឿងនៅ Hat Yai រួចទៅហើយ ព្រោះតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់បង្កជាជំនន់លិចហូរហៀរប្រឡាយស្ទឹងបឹងបួ និងទឹកហូរបុកយ៉ាងគំហុក។ សូមជម្រាបថា ខេត្ត Songkhla ទើបធូរស្រាលប៉ុណ្ណោះ ពីគ្រោះទឹកជំនន់ដ៏សាហាវដែលវាយប្រហារចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ។ ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូង គឺមានចំនួន២៦៧នាក់ ដ្បិតពលរដ្ឋបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតក៏ដោយ៕ អត្ថបទ៖ សុខ សុវណ្ណ
ខណៈដែលចំនួនកំណើតកូនភ្លោះច្រើន និងការមានផ្ទៃពោះកើនឡើងជាលំដាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានការអំពាវនាវឱ្យមានវិធានការច្បាស់លាស់ដើម្បីការពារសុខភាពទាំងម្តាយនិងទារក...
លោក ត្រាំ ថាខ្លួនសម្រេចបាននូវសន្តិភាពនៅមជ្ឈិមបូព៌ាជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងរយៈពេល ៣០០០ឆ្នាំ ...
ដោយទ្រាំមិនបាននឹងអំពើឈ្លានពានរបស់ប្រទេសខ្លួនលើកម្ពុជា បុគ្គលលេចធ្លោថៃជាបន្តបន្ទាប់បានចេញមុខអំពាវនាវឲ្យមានសន្តិភាព...
ការហាមឃាត់ក្រៅផ្លូវការរបស់ចិនលើវប្បធម៌កូរ៉េ ដែលត្រូវបានអនុវត្តចាប់តាំងពីការដាក់ឲ្យដំណើរការប្រព័ន្ធប្រឆាំងមីស៊ីល...